ភ្នំពេញ៖ បន្ទាប់ពីក្រុមការងាររបស់រដ្ឋបាលខណ្ឌសែនសុខបានចុះពិនិត្យ និងណែនាំដល់ម្ចាស់ការដ្ឋានសំណង់អោយយកចិត្តទុកដាក់ និងធ្វើការស្តារជួសជុលអណ្តូងលូឡើងវិញ នៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខការដ្ឋានក្រុមហ៊ុនប៊ូយ៉ុងកន្លងមក នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្តីការិយាល័យជំនាញ បានចូលរួមជាមួយម្ចាស់ការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុងធ្វើការដាក់កម្លាំងនិងរថយន្តបូមស្តារអណ្តូងលូប្រព័ន្ធលូនិងជួសជុលអណ្តូលលូនិងដាក់គម្របថ្មីអោយបានល្អស្អាតដូចដើមចំនួន០៨អណ្តូងលូជួសជុលផ្លូវខូចស្រុតមួយកន្លែងចំណុចមុខការដ្ឋានស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ជាមួយនេះលោកម៉ូវម៉ានិតអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មនានាចូលរួមជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈនិងសមិទ្ធផលផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញនិងខណ្ឌបានខិតខំកសាងឡើងដើម្បីប្រើប្រាស់ជាប្រយោជន៌សាធារណៈអោយបានគង់វង្សយូរអង្វែងដើម្បីប្រទេសជាតិរបស់យើង ៕

ដោយ៖ ប៉ែន ឡា




































