​ឧប្បការី​ប្រធានាធិបតី​អូ​ប៉ា​ម៉ា​ទស្សនកិច្ច​វៀតណាម​

0

បា​រ៉ា​ក់ អូ​បា​ម៉ា ​ជំនួយការ​ពិសេស របស់លោក​ប្រធានាធិបតី សហរដ្ឋ​អាម៉េរិក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ លោក អ៊ី​វ៉ាន មេ​ឌា​រ៉ូ​ស បានមក​បំពេញ ទស្សនកិច្ច​នៅ​ប្រទេស វៀតណាម ហើយ​បាន​ជួប ពិភាក្សា​ទ្វេភាគី​ជាមួយនឹង​លោក​ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម ផាម ប៊ិ​ញ​មិញ ជុំវិញ​បញ្ហាសំខាន់​ជាច្រើន ជាពិសេស​ក៏​រួមមាន​ភាពជា​ដៃគូ TTP ផងដែរ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែកក្កដា ឆ្នាំ ២០១៤ នេះ​ថា អំឡុងពេល​ដំណើរ​ទស្សន កិច្ច​របស់លោក អ៊ី​វ៉ាន នៅ​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ លោក​បាន​ពាំនាំ​

យកមក​នូវ​សេចក្តី​ផ្តាំផ្ញើ​ពី​សំណាក់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជូន​ចំពោះ​ប្រទេស វៀតណាម ក្នុងឱកាស​រំលឹក​ខួប​នៃ​ចំណងទាក់ទង​ទ្វេភាគី រវាង​ប្រទេស​អតីត​ជា សត្រូវ​ស៊ីសាច់ ហុតឈាម​គ្នា កាលពី​អំឡុង​ទសវត្សរ៍ ១៩៦០ និង ១៩៧០ ទាំងពីរ​នេះ​។​ ​សារព័ត៌មាន​វៀតណាម បានចេញ​ផ្សាយ​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រេសិត​ពិសេស អាម៉េរិក មកកាន់​ប្រទេស របស់ខ្លួន ពេលនេះ មាន​គោលដៅ​តែមួយគត់ គឺ​ពង្រឹង​និង​ពង្រីក ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ទេ្វ​ភាគី ដើម្បី សន្តិភាព​, ស្ថិរភាព​, និង កិច្ចសហប្រតិបត្តិការ ដើម្បី ការអភិវឌ្ឍ​នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង ពិភពលោក​ទាំងមូល​។​ ​

គួរ​បញ្ជាក់ថា ពិភពលោក​បាន​មើលឃើញ​ពី​ជំហរ​អាម៉េរិក ក្នុងការ​គាំទ្រ​ប្រទេស​ហ្វីលីពីន និង វៀតណាម​ជានិច្ច ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ទប់ទល់​នឹង​ចិន ហើយ​វត្តមាន​មន្ត្រី ជាន់ខ្ពស់​អាម៉េរិក​ពេលនេះ សហរដ្ឋ​អាម៉េរិក កំពុងតែ​បញ្ចុះបញ្ចូល​ឲ្យ​វៀតណាម ចូលរួម​នៅ ក្នុង​ស្ថាប័ន​ដៃគូ​យុទ្ធសាស្ត្រ​ឆ្លងកាត់​តំបន់​ប៉ាស៊ីហ្វិក (TPP) ដើម្បី​បង្កើត​កិច្ចការពារ​សន្តិភាព និង ការអភិវឌ្ឍ​បន្ថែមទៀត​នៅក្នុង​តំបន់​។​