ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អុម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០៦នាក់រួមមាន ៖១-ឈ្មោះ និត កូហ្វីអាណាន់ ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ , ២-ឈ្មោះ និត លីអាឡាតាស់ ភេទប្រុស អាយុ១៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៣-ឈ្មោះ សួស ឧត្តម ភេទប្រុស អាយុ១៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៤-ឈ្មោះ ដួង សុថេត ភេទប្រុស អាយុ៣៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៥-ឈ្មោះ អឿន សុភក្ត្រ័ ភេទប្រុស អាយុ៣៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៦-ឈ្មោះ ធា រ៉ាវុធ ភេទប្រុស អាយុ៣៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































