ឧបករណ៍នេសាទខុសច្បាប់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម បំផ្លាញ់ចោលនៅនឹងកន្លែង

0

កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញារធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន សហគមន៍ នេសាទសាមគ្គី ឃុំមៀន និង សហគមន៍ នេសាទវិហារធំ នាព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ។

បានចុះបង្រ្កាបបទស្មើលជលផល បានចំនួន ០៣ករណី ព្រមទាំងបានបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ និងពន្លែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីទាំង០៣ដែលកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបនេះ រួមមានករណី ទី០១ លូស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន ២២៥ដើម ព្រមទាំង ចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម ចូលក្នុងបឹង ធម្មជាតិ វិញ នៅចំណុច ជ្រោយអណ្តូង ឃុំមៀន ស្រុក ព្រៃឈរ ។

ករណី ទី០២ លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន ១៨០ដើម ព្រមទាំង ចាក់លែងត្រីចម្រុះទម្ងន់ ០៨គីឡូក្រាម ចូលក្នុងបឹង ធម្មជាតិ វិញ នៅចំណុច បាំងដៃ ឃុំមៀន ស្រុក ព្រៃឈរ ។ ករណី ទី០៣ លូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង ៤០០ម៉ែត្រ និង បង្គោលចម្រឹងឬស្សីចំនួន ១២៥ដើម ព្រមទាំង ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម ចូលក្នុងបឹង ធម្មជាតិ វិញ នៅចំណុច ខ្ទមលោកយាយ ឃុំមៀន ស្រុក ព្រៃឈរ ។

លោក នាយខណ្ឌ បាន បញ្ជាក់ ថា ដោយមានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឧបករណ៍ល្មើសច្បាប់ខាងលើត្រូវបានបង្កើតគណៈកម្មការដុតបំផ្លាញចោលនៅហ្នឹងកន្លែងផងដែរ ៕