កំពង់ធំ៖ គួឲ្យសង្វេគណាស់ បុរសវ័យចំណាស់ម្នាក់ជិ:ម៉ូសង់កូរ៉េលក់ពោតស្ងោសុខៗត្រូវរថយន្តធុនធំវ៉េ អង ប្រភេទដឹកទំនិញ បុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនឹងកន្លែង ហើយរថយន្តបង្កបានបើករត់គេចខ្លួន ។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងវេលាម៉ោង ០៨ និង៣០នាទី
នៅព្រឹកថ្ងៃទី២៨ ខែធ្នូរ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចផ្លូវកែងអាស៊ាន ទល់មុខការ៉ាស់សាំងឈ្មោះហ័ត ស្ថិតនៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ម៉ៅ លី ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានបែកក្បាលស្លាប់នៅនឹងកន្លែង ។ ហើយបើយោងតាមប្រភពព័ត៌មានបុរសម្នាក់ដែលច្រូតស្មៅនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តប្រភេទវ៉េអង ចេញពីត្បូងទៅជើងត្រង់ផ្លូវកែងច្រមុះជ្រូកផ្លូវអាស៊ាន ហើយគាត់ឃើញរថយន្តធុនធំមួយទៀតចេញពីជើងទៅត្បូង ទិសដៅបញ្រ្ចាស់គ្នាលុះដល់ចំណុចកើតហេតុ រថយន្តធុនធំប្រភេទវ៉េអងដែលចេញពីត្បូងទៅជើងនោះអកស័រ និងរថយន្តមួយទៀតដែលមកពីមុខបានប្រាស់ឆ្វេង ក៏ទៅបុកជនរងគ្រោះជិ:ម៉ូតូសង់កូរ៉េឌុបកន្រ្តកពោតស្ងោជ្រុះថងលុយហើយបត់ម៉ូតូមករើសលុយវិញក៏ត្រូវឡានបុកតែម្តងបណ្តាលឲ្យស្លាប់ភ្លាមៗនឹងកន្លែង ។
តាមការឲ្យដឹងតាមទូរស័ព្ទពីលោក ស៊ី វណ្ណា អធិការរងចរាចរណ៍ស្រុកសន្ទុក បានឲ្យដឹងថា ក្រោយកើតហេតុកម្លាំងរបស់លោកបានឃាត់រថយន្តធុនធំ១គ្រឿង នៅចំណុចភូមិស្រែរស្រម៉ ឃុំទីពោធិ៍ ដែលសង្ស័យថាជារថយន្តបង្ករហេតុ ហើយលោក និងក្រុមការងារបានពិនិត្យស្លាកស្នាម ក្រោយពិនិត្យស្លាកស្នាម និងធ្វើការសាកសួរតៃកុងរថយន្តរថយន្តពិតជារថយន្តដែលបុកមនុស្សបណ្តាលឲ្យស្លាប់មែនហើយប៉ូលិសចរាចរណ៍ស្រុកសន្ទុកយករថយន្តមករក្សារទុកនៅអធិការនគរបាលស្រុកដើម្បីធ្វើការដោះស្រាយទៅតាមនិតិវិធី ចំណែកសពជនរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕




































