កូរ៉េខាងជើងបាញ់គ្រាប់ពិតរាប់រយ គ្រាប់ចូលទៅកាន់សមុទ្រកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងសកម្ម ភាពធ្វើសមយុទ្ធមួយនៅជាប់ព្រំដែនទឹក ជាមួយកូរ៉េខាងត្បូង ។ ការបាញ់សាក ល្បងកើតឡើងនៅពាក់កណ្ដាលថ្ងៃទី១៤ ដោយអង្គភាពកងទ័ពថ្មើរជើងដែលមាន មូលដ្ឋាននៅភាគខាងកើតតំបន់ដែល គ្មានកម្លាំងយោធា ។ កូរ៉េខាងជើងបានបញ្ជាក់ថា ក្នុងរយៈ ពេល៣០នាទី កូរ៉េខាងជើងបានបាញ់ គ្រាប់ពិតប្រមាណ១០០គ្រាបដែលមាន ចម្ងាយ៥០គីឡូម៉ែត្រចូលទៅសមុទ្រ ស្ថិតនៅព្រំដែនទឹកភាគខាងកើត។
គ្រាប់ទាំងនោះមិនបានរំលោភចូលដែន ទឹកកូរ៉េខាងត្បូងទេ ប៉ុន្ដែកងទ័ពកូរ៉េខាង ត្បូងបានត្រៀមខ្លួនជានិច្ចបន្ទាប់ពីការ បាញ់សាកល្បងកាំជ្រួចមីស៊ីលជាបន្ដ បន្ទាប់របស់កូរ៉េខាងជើង ដោយក្នុងនោះ មានទាំងការបាញ់កាំជ្រួចមីស៊ីលវាយ ស្ទាក់ប្រភេទស្កាដ (scud) ២គ្រាប់ចូល ទៅកាន់សមុទ្រជប៉ុនផងដែរ ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េ ខាងត្បូងបានប្រាប់AFP ថា អង្គការសហ ប្រជាជាតិបានហាមកូរ៉េខាងជើងមិនឱ្យ សាកល្បងកាំជ្រួចមីស៊ីលដែលមាន បច្ចេកវិទ្យាទំនើបនោះទេ ហើយការធ្វើ សមយុទ្ធនៅពេលនេះ ជាការគំរាម កំហែងបង្ហាញសាច់ដុំមកលើភាគីកូរ៉េ ខាងត្បូងយ៉ាងពិតប្រាកដ ។ កូរ៉េខាងជើងតែងតែធ្វើសមយុទ្ធ ដោយបាញ់គ្រាប់ពិត ឬបាញ់កាំជ្រួច មីស៊ីលនៅពេលដែលមានការមិន សប្បាយចិត្ដ។
កូរ៉េខាងជើងបានបាញ់ គ្រាប់ពិតនេះឡើងបន្ទាប់បីមានការ ប្រឆាំងការធ្វើសមយុទ្ធកម្លាំងទាហាន ជើងទឹកអាមេរិក កូរ៉េខាងត្បូងដែលនឹង ធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកក្កដា ។ ការសមយុទ្ធ នេះមានការចូលរួមពីនាវាផ្ទុកយន្ដហោះ អាមេរិក George Washington ដែលធ្វើដំណើរចូលដល់កំពង់ផែ Busan របស់កូរ៉េខាងត្បូងកាលពីថ្ងៃទី១១ ខែ កក្កដានោះ