ដាវដែក៧ចាប់ ដាវអើយដាវដែក ដាវល្អចម្លែកដាវដែកកំពង់ស្វាយ ផ្លែបានពីពុកស្រោមបានពីម្តាយ ជាជំនឿដ៍ស័ក្តសិទ្ធិក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរ

0

ខេត្តកំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការប្រជាពលរដ្ឋបានសាងសង់រូបសំណាក់ដាវដែកកំពង់ស្វាយ ដែលត្រូវបាន ប្រជាពលរដ្ឋខ្មែរមានជំនឿដ៍ស័ក្តសិទ្ធិ បានដក់ជាប់ក្នុងផ្នត់គំនិតជាយូលង់មកហើយ ដាវដែកកំពង់ស្វាយ ជាដាវមង្គល់ព្រមទាំងបានតាក់តែងបទចម្រៀងប្រកបពិធីមង្គល់ការភ្លេងការ កូនប្រុសស្រី ដែលជាជឿថាជាសេរីមង្គល់ ឈ្នះអស់មាសត្រូវ។

ដាវដែកកំពង់ស្វាយ កំពុងចាប់បដិសន្ធិនៅខេត្តកំពង់ធំ ហើយគ្រោងនិងដាក់តាំងនៅត្រង់ចំនុចផ្លូវបំបែកសៀមរាប ព្រះវិហារ  ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ ដែលមានប្រវែង ៦.៤ម៉ែត្រ ទទឹង ០.៤៥ម៉ែត្រ កម្រាស់ខ្នងគល់ ០.៧០ម៉ែត្រ ផ្នែកគល់ដាវ ០.៣០ម៉ែត្រ ផ្នែកចុងដាវ ០.២០ម៉ែត្រ ផ្នែកមុខដាវ ០.១០ម៉ែត្រ គឺជាដាវដែលមានប្រភពពី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាជំនឿស័ក្តសិទ្ធិក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ  ដាវដែកកំពង់ស្វាយបានបង្កប់អត្ថន័យបង្ហាញពីឫទ្ធានុភាពដ៏អស្ចារ្យ ។

ជាក់ស្តែងក្នុងរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៩ មានពិធីក្រុងពិលីសុំសេចក្តីសុខចម្រើន និងពិធីសិតដាវ ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ សុខ​ លូ​ អភិបាល​នៃ​គណអភិបាលខេត្ត​កំពង់ធំ​ និង​លោកជំទាវ​. និងនិម្តព្រះទេពសត្ថា​ សៀង​ សុខ​ ព្រះរាជា​គណថ្នាក់ចត្វា​ និង​ជា​ព្រះសត្ថាបារមី​ ព្រះមេគណខេត្ត​ខេត្ត​កំពង់ធំ ព្រមទាំងមន្រ្តីរាជការកងកម្លាំងសិស្សានុសិស្ស និងពលរដ្ឋយ៉ាងច្រើនកុះករ។

ប្រវត្តិនៃដាវដែកកំពង់ស្វាយ មុននឹងស្លជាដែកបាន គេត្រូវកាត់ថ្មភ្នំដែលមានរ៉ែដែកយកមកស្លក្នុងគុកចង្ក្រាន ឬហៅថាសន្លុង ក្នុងសីតុណ្ហភាពយ៉ាងតិច ៣,០០០អង្សាសេ ទើបរលាយក្លាយជាក្រាមរាវ ហើយភ្នំដែលគេស្គាល់ថ្មមានជាតិរ៉ែដែកច្រើននោះ គឺភ្នំដែក ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារសព្វថ្ងៃ អតីតដែនដីខេត្តកំពង់ស្វាយដែរ ដាវជាអាវុធមួយប្រភេទយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ក្នុងសឹកសង្គ្រាមនាសម័យបុរាណ  ការផលិតដាវដែកដោយជនជាតិកួយនៅស្រុកកំពង់ស្វាយ មានភាពល្បីរន្ទឺ មានគុណភាព ជនជាតិកួយ គឺជាពូជពង្សអ្នកស្លដែកដ៏ពូកែ សម្រាប់ប្រើប្រាស់នៅសម័យបុរាណ។

នៅក្នុងខេត្តកំពង់ធំមានសន្លុងស្លដែកបុរាណចំនួន២០កន្លែង នៅក្នុងស្រុកប្រាសាទបាល័ង្លមាន៩កន្លែង ស្រុកសណ្តាន់មាន១០កន្លែង ស្រុកកំពង់ស្វាយមាន១កន្លែង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាន ដឹកនាំមន្ទីរវប្បធម៌វិចិត្រសិល្បះ ចុះសិក្សាស្រាវជ្រាវប្រវតិ្តអាចារ្យលាក់ និងឧញ៉ាតេជោក្រហមក ដើម្បីតំម្លើងជារូនសំណាកប្រចាំខេត្តផងដែរ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ សំណេះសំណាលជាមួយ លោកតាលោកយាយ មន្រ្តីរាជការ សិស្សានុសិស្ស ក្នុងពិធីសិតដាវដែកកំពង់ស្វាយ ថាការសាងសង់ដាវដែកពិសេសនេះ គឺក្នុងគោលបំណងបង្ហាញដាវដែកពិសេស៧ចាប់ ដែលមានអត្ថន័យថា( ចាប់ដង, រងឆែង, វែងទង, រងសម្បត្តិ ,ផាត់នគរ, វជ័យ, ជ័យមានលាភ ) ការដែលអាចសាងសង់ដាវដែកនេះ បានមក ក៏ដោយសារតែមាន ការរួមចិត្តរួមកម្លាំង មន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស ប្រជាពលរដ្ឋ យើងទាំងអស់គ្នា ដែលអាចរួមគ្នា ធ្វើបុណ្យនេះបាន គឺបណ្តាលមកពីមានកត្តាសុខសន្តិភាពដែលបានដោយកម្រនេះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ បានខិតខំណាស់ ដើម្បីនាំសុខនាំសន្តិភាពមកឲ្យយើងមកដល់ថ្ងៃនេះ ដោយឡែកស្មារតី៧មករា ក៏បានដក់ជាប់ក្នុងក្រអៅបេះដូងខ្មែរគ្រប់រូប បើទោះបី ក្មួយៗកើតមិនទានក្តី ក៏បានដឹងរឿង រ៉ាវតាមរយះឳពុកម្តាយ លោកតា លោកយាយដែរ  ដូច្នេះយើងត្រូវចងចាំថា ខ្មែរឆ្លងកាត់ការលំបាកវេទនា ច្រើនណាស់ ទម្រាំបានសុខសន្តិភាពមកថ្ងៃនេះ ហើយបើគ្មានថ្ងៃ៧មករាទេ យើងក៏មិនមានអ្វីៗដូចថ្ងៃនេះ ទេ ចាប់តាំងពី៧មករា ១៩៧៩មកដល់២០២០នេះគឺ៤១ឆ្នាំហើយ ប៉ុន្តែសន្តិភាពពិតប្រាកដ ទើបតែក្រោយ ឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ ២០ឆ្នាំ តែការអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន ស្ទើរគ្រប់វិស័យ  ដោយចាប់តាំងពីបាតដៃទទេ  ដូច្នេះយើងទាំងអស់គ្នា រួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យបានដើម្បីការអភិវឌ្ឍន៍ បន្តទៀត ដល់ឆ្នាំ២០៣០ ប្រទេសយើងនិងក្លាយជាប្រទេសមានចំណូលមធ្យោមកំរិតខ្ពស់ ដល់ឆ្នាំ២០៥០ ប្រទេសយើងក្លាយជាប្រទេសជឿនលឿន ជីវភាពបងប្អូនប្រជាពលរដ្ឋខ្ពស់ ។ ដោយ ប៊ុន រដ្ឋា