ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺនិងផ្ដល់ថវិកាគ្រួសារកងទ័ព អតីតយុទ្ធជននិងប្រជាពលរដ្ឋ២៤៥នាក់

0

ខេត្តកំពង់ធំៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងហូជីមិញ២២នាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម  សហការជា​មួយគ្រូពេទ្យគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះពិនិត្យ និងព្យា​បាល​ជំងឺដោយឥតគិតថ្លៃ ដែលជាលើកទី២ ហើយដែលដឹកនាំដោយលោក វរសនីយ៍ទោ ង្វៀន ថាញ់ជុង  មេបញ្ជាការយោធាខ័ណ្ឌទី៨  នៃបញ្ជាការ ដ្ឋានយោធាទីក្រុងហូជីមីញ នៅព្រឹកថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅវរសេនាតូចលេខ១  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ស្ថិតនៅភូមិតាឡែកថ្មី  ឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ   ។

ពិធីចុះពិនិត្យ និងព្យាបាលជំងឺ អធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ  លោកវរសនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការវរសេនាតូចលេខ១ និងបានថ្លែងអំណរគុណដ៍ជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការល្អ  រវាងកងទ័ពប្រទេសយើងទាំង២  កម្ពុជា វៀតណាម ជាពិសេសតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការយោធាខ័ណ្ឌទី៨  នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ  ដែលជាអង្គភាពសហប្រតិបត្តិការល្អជាមួយគ្នា  និងបានផ្ដល់អគារជាច្រើនខ្នង  ជូនដល់បញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងគ្រប់បណ្ដាកងឯកភាពចំណុះផ្នែកសឹករង ក្រុង ស្រុក  និង វរសេនាតូចទាំង២ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជួយកិច្ចការមនុស្សធម៌ ក្នុងការ ពិនិត្យ ព្យាបាលជំងឺ ផ្តល់ ថ្នាំពេទ្យ និងថវិកាជូនដល់គ្រួសារកងទ័ព បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ  ដោយឥតគិតថ្លៃ   ។

ប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជន រួមទាំងគ្រួសារកងទ័ព បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅ ចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងលោកវរសេនីយ៍ ទោ ង្វៀន  ថាញ់ ជុង  មេបញ្ជាការយោធាខ័ណ្ឌទី៨  នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ  ដែលបានយក​ចិត្តទុកដាក់ ពីសុខទុក្ខ និងសុខភាពរបស់គ្រួសារកងទ័ព  បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ  បានមក ពិនិត្យព្យាបាល​និងផ្តល់ថ្នាំសង្កូវ ដើម្បីទុកសម្រាប់ប្រើប្រាស់ ។

ដោយ ប៊ុន រដ្ហា