ព្រះវិហារ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរះភូមិន្ទ នាយករងខុទ្ធការលយ័សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជម្រាបជូននាយទាហាន នាយទាហានរង និងពលទាហាននៅក្នុងវរះសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ថា៖
២១ឆ្នាំក្រោមការអនុវត្តគោលនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញ បានធ្វើអោយប្រទេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិសយ័។
ការថ្លែងបែបនេះរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ដឹកនាំប្រតិភូសម្ពន្ធ័មេត្រី ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំមកនូវថវិកា និងសម្ភារ មកប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរះសេនាតូចអន្តរាគមន៍៣៨៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជការរងកងទព័ជើងគោក មេបញ្ជការកងពលធំអន្តរាគមន៍លេខ៣ និងប្រតិភូជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថា បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលតែងគិតគូរជានិច្ចពីជីវភាពរស់នៅរបស់បងប្អូនយោធិនទាំងអស់នៅគ្រប់ទីកន្លែង ដោយឡែកយោធិននៅវរះសេនាតូច៣៨៥និងក្រុមគ្រួសារ ពិសេសក្នុងឱកាសឆ្នាំថ្មីនេះ សូមទទួលបានសេចក្តីសុខគ្រប់ប្រការតរៀងទៅ។
ជាមួយគ្នានោះឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៍បានថ្លែងនូវការពាំនាំសាកសួរសុខទុក្ខពីនាយកខុទ្ធការលយ័ ឯកឧត្តម ហូ សិទ្ធី និងថ្នាក់ដឹកនាំខុទ្ធការលយ័សម្តេចតេជោទាំងអស់ ក៍ដូចជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ក៍ដូចជាឯកឧត្តម ឧកញ៉ា ពង្ស ឃាវសែ ដែលជាអង្គភាពសម្ពន្ធ័មេត្រី ដែលជានិច្ចជាកាលតែងគិតគូរ និងទៀងទាត់ណាស់ទោះបីអង្គភាពនេះមិនមានចំណូលអ្វីដូចក្រុមហ៊ុនខ្លះ ប៉ុន្តែមុនរៀងរាល់៧មករា មុនចូលឆ្នាំ មុនបុណ្យភ្ជុំបិណ្ឌ គឺតែងតែមកមួយឆ្នាំ៣ដងយ៉ាងទៀងទាត់ តិចច្រើនគឺបាននាំយកនូវថវិកានិងសម្ភារមួយចំនួនមកជូនអង្គភាពនេះ។
នេះបង្ហាញអោយឃើញពីការគិតគូរនឹករលឹពី ឯកឧត្តមហូ សិទ្ធី នាយកខុទ្ធការលយ័សម្តេច បើសិនជាគ្នានការគិតគូរ គ្មានការជួយឧបត្ថម្ភពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឯកឧត្តម ឧកញ៉ា ពង្ស ឃាវសែ អគ្គនាយកធានាគារកាណាឌីយ៉ា និងមជ្ឈមណ្ឌុលវប្បធម៍ ក៍យើងពិបាកនិងបានសម្រេចលើការងារនេះដែរ។ ឯកឧត្តមបានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជយ័សេនាទៀ បាញ់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន បានថ្លែងទៀតថា៖ ការជួបជុំក្នុងថ្ងៃនេះគឺគោលបំណងអបអរសារទរខួបលើកទី៤១ថ្ងៃជយ័ជំនះថ្ងៃ៧មករាផង ក៍ដូចជាអបអរសារទរខួប២១ឆ្នាំ នៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោហានដាក់ចេញហើយបានកំណត់យកថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨ ដែលគិតមកដល់ពេលនេះគឺ២១ឆ្នាំហើយ បានធ្វើអោយប្រទេសជាតិយើងទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍន៍ជឿនលឿនគ្រប់វិសយ័ បើប្រៀបធៀបនិងអតីតកាលកន្លងមក។
ឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន ក៍បានថ្លែងនូវការណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំអាវុធយុទ្ធភណ្ឌ័ ក្នុងការប្រយុទ្ធក្នុងការបំពេញភារកិច្ចកត្តា៣សំខាន់ដែលត្រូវយកយកចិត្តទុកដាក់គឺទី១.មនុស្សសំខាន់ជាងគេ ទី២.ឆន្ទះនិងទី៣គឺការហ្វឹកហាត់ថែទាំសុខភាពខ្លួនឯងអោយបានល្អ។ ហើយអាវុធយុទ្ធភណ្ឌ័ទាំងអស់ត្រូវដុះខាត់លាងសម្អាត ហើយក៍ត្រូវយកចិត្តទុកដាក់ដល់ប្រពន្ធ័លែនដ្ឋានដែរ ពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាឃ្លាំងគ្រាប់ ត្រូវជុំរះស្មៅ កាត់ស្មៅជុំវិញអោយស្អាត ព្រោះនេះជារដូវប្រាំងផង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានឧបត្ថម្ភថវិកាដល់នាយនិងពលទាហាន២៩៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១៦មុឺនរៀល សារ៉ូម៤០កេស មី១០០កេស ស្រាប៊ៀ៥០កេស ទឹកក្រូច៥០កេស ទឹកសុទ្ធ៥០កេស ប្រេងឥន្ធនះ២០០០លីត្រ និងម្ហូបសាច់សម្រាប់ជប់លៀងផងដែរ៕សួនលីណា





































