ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះ បង្ក្រាប ល្បែងស៊ីសង (អាប៉ោង) មួយ កន្លែង ឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង ០៧នាក់ ក្នុងនោះស្រី ០៣នាក់។
ប្រតិបត្តិការខាងលើ បានធ្វើឡើងនៅវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចដំបូកខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិទួលកកោះ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
បច្ចុប្បន្ន ជនញៀនល្បែងទាំង ០៧នាក់ ត្រូវបានប្រគល់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ធ្វើកិច្ចសន្យាអប់រំ ឲ្យត្រឡប់ទៅផ្ទះវិញ៕




































