ខេត្តស្ទឹងត្រែង:មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំពិធីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២០ ដោយធ្វើយុទ្ធនាការសំអាតបរិស្ថាន និងអភិរក្សព្រៃឈើ សត្វព្រៃ ដោយមានការចូលរួមសហការជាមួយមន្ទីរទេសចរណ៍ខេត្ត ដឹកនាំ និងផ្តួចផ្តើមឡើងពីសំណាក់អភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីរាជការ យុវជន កងកម្លាំងប្រដាប់អាវុធសិស្សានុសិស្ស និងគ្រប់អង្គភាពពាក់ព័ន្ធផងដែរ ។
នាឱកាសព្រឹកថ្ងៃទី៣១ធ្នូនេះ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា:សកម្មផ្សព្វផ្សាយអប់រំនានា ដើម្បីបរិស្ថានកន្លងមក និងលើកទឹកចិត្តឲ្យគ្រប់មន្ត្រីរាជ
ការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ចូលរួមធ្វើសកម្មភាពឲ្យបានព្រមៗគ្នា ក្នុងការគ្រប់គ្រងទុកដាក់សំរាម ថែរក្សាអនា
ម័យបរិស្ថាននៅជុំវិញ ដើម្បីខ្លួនយើង គ្រួសារ សហគមន៍ និងកន្លែងធ្វើការបស់យើង ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា:ទន្ទឹមនិងការយកចិត្តទុកដាក់លើបញ្ហាសំរាមនិងបិរស្ថាននេះ យើងត្រូវរួមគ្នាការពារធនធានធម្មជាតិ ដ៏សំបូបែបនៅក្នុងខេត្តស្ទឹងត្រែងយើងផងដែរ ព្រោះធនធានធម្មជាតិផ្តល់មកនូវបរិស្ថានល្អ សុខភាពល្អ ហើយយើងក៏ត្រូវរួមគ្នាការពារឲ្យបាននូវធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មទាំងឡាយដែលធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិ ជាពិសេស!ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត ចំពោះបុគ្គលណាដែលធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថាន និងរុករានទន្ទ្រានយកដី ព្រៃឈើរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ជាមួយគ្នានោះដែរ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ឲ្យដឹងដែរថា:យុទ្ធនាការផ្សព្វផ្សាយអប់រំនិងសំអាតបរិស្ថាននេះ គោលបំណង ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២០ ឆ្នាំសកល និងបញ្ជ្រៀបការយល់ដឹងដល់ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ និងសិស្សានុសិស្ស ឲ្យមានស្មារតីទទួលខុស
ត្រូវ និងចេះស្រឡាញ់បរិស្ថាន រួមគ្នាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងស្អាត មានសោភ័ណភាព អនាម័យ បរិស្ថានល្អ ជីវិតស្រស់ត្រកាល ក៏នឹងដើម្បីទាក់ទាញអ្នកទេចរណ៍ជាតិ-អន្តរជាតិ ផងដែរ ៕




































