លោកវរសេនីយ៍ឯកហួរម៉េងវ៉ាងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបាននាំយកថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមស្នងការជូនដល់មន្រ្តីនគរបាលជាតិចំនួន ០២រូប

0

ភ្នំពេញ៖រសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ និងអធិការរង នាយផ្នែក នាយប៉ុស្តិ៍ បានពាំនាំយកថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមស្នងការចំនួន ២,២០០,០០០រៀល ជូនដល់មន្រ្តីនគរបាលជាតិចំនួន ០២រូប ដូចមានឈ្មោះខាងក្រោម ៖
១.លោកអនុសេនីយ៍ឯក កែន វរះ នាយផ្នែកគ្រឿងញៀន ដែលកំពុងមានជំងឺបាត់បង់ការចងចាំ ទទួលបានថវិកាចំនួន ១,២០០,០០០រៀល ។
២.លោកអនុសេនីយ៍ឯក សុន វុទ្ឋី នាយរងប៉ុស្តិ៍ឃ្មួញ កំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ( ជំងឺក្រិនថ្លើម )ថវិកាចំនួន ១,០០០,០០០រៀល៕