បើកម៉ូតូមិនប្រយ័ត្នជ្រុលចង្កូតទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងស្លាប់ភ្លាមមួយរំពិច

0

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជនរងគ្រោះបើកម៉ូតូទៅបុកគោយន្តកន្ត្រៃមានទិសដៅស្របគ្នាពីក្រោយពេញទំហ៊ឹង។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅភូមិតាយឹង ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ តាមសម្តីអ្នកឃើញហេតុការណ៍បានអោយដឹថាមុនពេលកើតហេតុ ភាគីខាងម៉ូតូជនរងគ្រោះ និងគោយន្តបើកបរស្របទិសគ្នាពីកើតទៅលិច ដោយគោយន្តនៅខាងមុខ លុះមកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបានបុកគោយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបរស្លាមភ្លាមៗនៅកន្លែងកើតហេតុតែម្តងទៅ។ តាមការឲ្យដឹងពីប៉ូលីសស្រុកបូរីជលសារបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ទេស ងឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅស្រុកអង្គរជ័យ ខេត្តកំពត់។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃមានឈ្មោះ ណុប រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតារស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសាររង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕