សៀមរាប៖ រថយន្តដំឡូងពីលើឈើពីក្រោមត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក្របួចបានកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ការស្ទាក់ចាប់រថយន្តខ្នាយយក្សមួយគ្រឿង ដឹកដំឡូងពីលើ និង បង្កប់ឈើពីក្រោមនេះនៅចំណុចស្រុកស្វាយលើខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើបានអោយអ្នកសាព័ត៌មានយើងដឹងថា រថយន្តដែលបានចាប់ឃាត់នោះម៉ាកហ៊ីយានដាយធុន(វេអង) ម្ចាស់ឈ្មោះ ឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង។
លោកបន្តថា រថយន្តខាងលើបានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម ដែលក្នុងនោះ រកឃើញឈើប្រភេទលេខ១(ស្រឡៅ)២១៣សន្លឹក ស្មើ១១,៣០៣ ម៉ែត្រគូប.ឈើអារលេខ២១១សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹកស្មើ១,៦០៥ ម៉ែត្រគូប សរុប=១៣,320ម៉ែត្រគូប។ ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ បំរ៉ុងឆ្ពោះទៅខេត្តព្រៃវែង។
លោកនាយខណ្ឌបន្ថែមថា ក្រោយពីបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ យើងបានផ្តល់ឱកាសអោយម្ចាស់ ចូលខ្លួនមកទទួល ពិន័យជាអន្តរកាល ក្នុងរយះពេល៣០ថ្ងៃ ក្នុងករណីម្ចាស់មិនចូលខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ អនុវត្តតាមច្បាប់៕




































