សៀមរាប: នគរបាលប៉ុស្តិ៍ស្លរក្រាមឃាត់ខ្លួនយុវជនជាជនសង្ស័យចំនួន៣នាក់យោងទៅតាមប្រជាពលរដ្ឋបានរាយការណ៍មានជន
សង្ស័យចំនួន៣នាក់ធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងនៅចំណុចជាប់របងខាងជេីងមជ្ឈមណ្ឌុលអប់រំយុវជនកម្ពុជា នៅយប់វេលាម៉ោង០១.៤០នាទីចូលថ្ងៃទី០១ខែមករាឆ្នាំ២០២០ស្ថិតនៅភូមិមណ្ឌុល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនភ្លាមៗនៅកន្លែងកេីតហេតុយកមកស៊ួរនាំ។
សមត្ថកិច្ចបានឲ្យដឹងថា.ជនសង្ស័យទី១ឈ្មោះហាក់ ចាន់សុីម ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប២.ឈ្មោះហាក់ ចាន់សុី ប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប៣.ឈ្មោះហម ផានិត្យ ប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនសង្ស័យទាំង៣ខាងលេីពាក់ព័ន្ធពីបទអំពេីលួច(កាត់ខ្សែភ្លេីង)នោងប្រីប្រាស់ដោយសារជាតិញៀន។
ក្នុងនោះសមត្ថកិច្ចបានរកឃេីញបទល្មេីសជនសង្ស័យទាំង៣នាក់ខាងលេីដកហូតបានវត្ថុតាងរួមមានប៊ិចសម្រាប់វាស់ភ្លេីង១ដេីម.កូនកាំបិតខ្មៅ១ដង្កាប់កាត់ខ្សែភ្លេីង១ស្រោមដៃ១ ខ្សែភ្លេីង២×១៦ប្រវែង២ម៉ែត្រ.កូនកាបូបស្ពាយ១ទូរស័ព្ទចំនួន២និងម៉ូតូម៉ាហុងដាសេ១០០ផលិតឆ្នាំ២០០១ពាក់ស្លាកលេខសៀមរាប1H6969ជនសង្ស័យទាំង៣ខាងលេីបានឆ្លេីយសារភាពចំពោះមុខសមត្ថកិច្ចពិតជាលួចកាត់ខ្សែភ្លេីងនិងប្រេីប្រាស់ដោយសារជាតិញៀនពិតប្រាកដមែន។
ក្រោយសួរនាំរួចសមត្ថកិច្ចបានសាងសំណុំរឿងជនសង្ស័យទាំង៣បញ្ជូនទៅអធិកាដ្ឋាននគរបាលក្រុងសៀមរាបចាត់ការបន្ត៕




































