សៀមរាប៖ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជំនះ ៧.មករា.៧៩ នៅរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រៀមរៀបចំ មិទ្ទីងអបអរសាទរខួបខួបអនុស្សាវរីយ៍
លើកទី ៤១ នៃទិវាជ័យជំនះ ៧មករា ( ៧ មករា១៩៧៩ – ៧ មករា២០២៩ ) នារសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០នេះ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ព្រមទាំងវត្តមានចូលរួមពីកងកម្លាំងប្រដាប់អាវុធ នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ។
កិច្ចប្រជុំពិនិត្យពិភាក្សាលើការងារសន្តិសុខ សណ្តាប់ធ្នាប់ ការចាត់តាំងកម្លាំងចូលរួមការរៀបចំអនាម័យបរិស្ថាន ការរៀបចំផែនទទួលខុសត្រូវក្នុងកម្មវិធី និងការចាត់ចែងកិច្ចការផ្សេងៗមួយចំនួនទៀត ។
ក្នុងការដឹកនាំអង្គប្រជុំ ឯកឧត្តម ពិន ប្រាកដ បានលើកឡើងអំពីផែនការមួយចំនួនដែលត្រូវធ្វើ និងបានឲ្យមន្ទីរ អង្គភាពជំនាញរាយការណ៍អំពីលទ្ធផលការងារសម្រេចបានកាលពីកិច្ចប្រជុំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ (កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំប្រជុំម្តងហើយអំពីត្រៀមរៀបចំបុណ្យ ៧មករានេះ ) ៕





































