កែប បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា សំណង់អគារកម្ពស់៧ជាន់ ដែលកំពងុសាងសង់បានជិតរួចទៅហើយនោះត្រូវបានបាក់រលំស្រុត បណ្ដាលឲ្យមនុស្សប្រមាណជាង៣០នាក់ បានជាប់នៅក្នុងនោះ។
ប៉ុន្តែមិនទាន់ដឹងថា វាសនារបស់ពួកគេទៅជាយ៉ាងណានៅឡើយទេ ពេលនេះ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ជួយសង្គោះ។
ហេតុការណ៍នេះ មានកាកើតឡើងនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្ត សមាធិ ក្រុង កែប ខេត្តកែប ហើយអ្នកស្ថិតនៅក្នុងអគារនេះភាគច្រើន ជាជាងធ្វើអគារនេះ នៅក្នុងនោះមានស្ត្រីពោះធំ និងកូនក្មេងផ្សេងទៀត ផងដែរ។




































