បុគ្គលិក​មិន​ព្រម​ចូល​ធ្វើការ​ដោយ​ថៅកែ​ក្រុមហ៊ុន​ដក​កាំភ្លើង​គំរាម​បង្ក​ការភ្ញាក់ផ្អើល​

​ភ្នំពេញ ៖​បុគ្គលិក​ក្រុមហ៊ុន​ប្រមាណ​៨០​នាក់​បាន​ចេញ​ពី​ក្រុមហ៊ុន​ផ្នែក​ឌី​ហ្សា​ញ​មួយ​ទាំង​យប់​បន្ទាប់ពី មានការ​ប៉ះទង្គិច​ជាមួយ​ថៅកែ​របស់​ខ្លួន​បណ្ដាលអោយ​រងរបួស បញ្ហា​បង្ខិតបង្ខំ​បុគ្គលិក​អោយ​ធ្វើ ការ​លើស ម៉ោង​មិន​មាន​ប្រាក់​បន្ថែម ហើយ​និង​ថៅកែ​ដក​កាំភ្លើង​គំរាម​បុគ្គលិក បង្ក​

អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៦​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​អាគារ ព្រី​មៀរ អ​ហ្វីស សិន​ធឺ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​
​បើតាម​សម្ដី​លោក ហែម ធា ដែល​ជា​តំណាង​ក្រុម​បុគ្គលិក ដែល​ត្រូវ​ថៅកែ​វាយ​និង​វិទ្យុទាក់ទង​បណ្ដាលអោយ​រងរបួស​ព​ក​ក្បាល​បានអោយដឹង បុគ្គលិក​ទាំងអស់​គឺ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​ថៅកែ​ក្រុម ហ៊ុន ដែល​បាន​ប្រើ​ហិង្សា​និង​បង្ខិតបង្ខំ​មក​លើ​បុគ្គលិក​អោយ​ធ្វើការ​លើស​ម៉ោង ថែមទាំង មាន​កាំ ភ្លើង ទុក​សំរាប់​គំរាម​បុគ្គលិក​ថែម​ទៀត ដោយ​បុគ្គលិក​ទាំងអស់​មិន​សុខចិត្ត​ក៏​បាន​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើការ​និង​ទាមទារ​អោយ​ថៅកែ​ក្រុមហ៊ុន​នេះ​ចេញមុខ​មក​ធ្វើ​ការដោះស្រាយ​។ ទាក់ទិន​និង​បញ្ហា​ខាងលើ​នេះ​លោក​ថៅកែ​ក្រុមហ៊ុន បានអោយដឹងថា គាត់​មិន​បាន​ធ្វើ​អ្វី ដូច​បុគ្គលិក ខាងលើ​ចោទប្រកាន់​នោះទេ ហើយ​រូបគាត់​ក៏​មិន​បាន​ដក​កាំភ្លើង​មក​គំរាម​បុគលិក​ទាំងអស់​នោះ​ដែរ ដោយ​រូបគាត់​គឺ​មាន​មន្ត្រី​ប៉ូលិស​នៅ​ក្រសួង​មហាផ្ទៃ​គាត់​មាន​កាំភ្លើង​សៀត​នៅ​ចង្កេះ​ហើយក៏​មិន​បាន​ដក​កាំភ្លើង​អ្វី​នោះ​ដែល ហើយ​ពេល​ដែល​មាន​ការ​ប្រទាញប្រទង​ជាមួយ​ក្រុម​បុគ្គលិក​នោះ​គឺ​ត្រូវ​ក្រុម​បុគ្គ លិ​កទាញ​កាំភ្លើង​ចេញ​ពី​ចង្កេះ​គាត់​យក​ទៅ​បាត់​តែ​ម្ដង​។  ហេតុការណ៍​នេះ​ត្រូវបាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​ធ្វើ​ការសាកសួរ​ពី​បញ្ហា​និង​មូលហេតុ​អោយ​ច្បាស់ ។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​និង​ធ្វើ​ការដោះស្រាយ​បញ្ហា​បុគ្គលិក​និង​ថៅកែ​ខាងលើនេះ​អោយស្រប​ទៅតាម​ផ្លូវច្បាប់​៕ 

1 2