កំពង់ចាម : ដើម្បី ចូល រួម អបអរសាទរ ទិវា ជ័យជំនះ ខួប លើក ទី ៤១ ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ – ២០២០នេះ អាជ្ញាធរ ខេត្ត កំពង់ចាម បាន ធ្វើ ការ ជម្រុញ ជួយរក ទីផ្សារ លក់ ផលិតផល ដែល កសិករ សិប្បករ យើង ផលិត បាន គឺដើម្បី លើក ស្ទួយ វិស័យ កសិកម្ម នៅ កម្ពុជា និង កាត់ បន្ថយ ការ ធ្វើ ចំណាក ស្រុក ផង នោះ មន្ទីរ ពាណិជ្ជកម្ម ខេត្ត បាន រៀបចំ ពិធី តាំង ពិព័រណ៍ ផលិតផល ខ្មែរ រយៈពេល ៥ថ្ងៃ ដោយ ពិធី កាត់ ខ្សែបូរ បើក សម្ពោធ ឲ្យ ដំណើរ ការ ត្រូវ បាន ប្រារព្ធ ឡើង កាល ពី ល្ងាច ថ្ងៃ ទី ៦ ខែ មករា ឆ្នាំ ២០២០ នៅចំណុច
កោះពេជ្រ ក្រោយមន្ទីរ វប្បធម៌ និង វិចិត្រ សិល្បៈ ខេត្ត ស្ថិត ក្នុង សង្កាត់ កំពង់ចាម ក្រុង កំពង់ចាម ក្រោម អធិបតី ភាព ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុម ព្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ហើយ ក៏មាន ការ ដាក់ តាំង បង្ហាញ សមិទ្ធផល តាម បណ្ដា ក្រុង -ស្រុក និង មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ដើម្បី ឲ្យ ប្រជាពលរដ្ឋ បានទស្សនា កម្សាន្ត សប្បាយ ផង ដែរ ។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្ម បាន ឲ្យ ដឹង ថា ការដាក់តាំពិព័រណ៍ បង្ហាញ សមិទ្ធផល និងផលិតផល ខ្មែរ ដើម្បី ចូល រួម អបអរសាទរ ទិវា ជ័យជំនះ ខួប លើក ទី ៤១ ថ្ងៃ ៧មករា ឆ្នាំ២០២០នេះ មន្ទីរ ពាណិជ្ជកម្ម ខេត្ត ក៏ដូចជា អាជ្ញាធរ ខេត្ត កំពង់ចាម បាន រៀបចំជាទ្រង់ទ្រាយធំជាងបណ្តាឆ្នាំមុនៗ ហេីយ នេះ ក៏ ជា លើក ទី ៥ហើយ ដោយ មានអ្នកចូលរួម ដាក់តាំងពិព័រណ៍គ្រប់ប្រភេទជាង២០០ស្តង់ ក្នុងនោះ មាន ការដាក់តាំងបង្ហាញពីស្នាដៃ សមិទ្ធផល និងផលិតផលរបស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុកទាំង១០របស់ខេត្ត ផលិតផលខ្មែរ ព្រមទាំងផលិតផលគ្រប់ ប្រភេទ ផង ដែរ ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ គណៈអធិបតី ក៏បាន អញ្ជើញ ទស្សនា តាម ស្តង់ ដាក់ តាំង ពិព័រណ៍ គ្រប់ ៗស្តង់ និង បាន សាកសួរ សុខទុក្ខ ដល់ បងប្អូន អាជីវករ ដែល ជាម្ចាស់ ផលិតផល នានា ព្រមទាំង បានធ្វើ ការ លើកទឹកចិត្ត ដល់ ពួក គាត់ ឲ្យ ខិតខំ ធ្វើ យ៉ាងណា ត្រូវ ផលិត រាល់ មុខ ទំនិញ ឲ្យ មាន គុណភាព ខ្ពស់ បន្ថែម ទៀតផងដែរ ៕





































