ឡើងមកពីធ្វើចំការប្រពន្ធខឹងប្តីបើកគោយន្តចោលដល់ផ្ទះសុំប្តីដុះគោយន្តនិងផ្ទះ

0

ព្រះវិហារ៖ ករណីហិង្សាមួយបានកើតឡើង ដោយសារតែប្រពន្ធខឹងប្តីបើកគោយន្តចោលខណៈពេលឡើងមកពីធ្វើចំការ មកដល់ផ្ទះប្រពន្ធសុំប្តីដុតគោយន្ត និងផ្ទះចោល បង្កឲ្យមានការផ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋាន ជួយអន្តរាគមន៍ដើម្បីពន្លត់។

នេះបើតាមសេចក្តីរាយការណ៍ដែលភ្នាក់ងារអប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារទទួលបានពីលោកហ៊ឹម ហឿន មេឃុំយាងបានបញ្ជាក់ថា ហេតុការណ៍ទំនាស់ពាក្យសំដីនេះ បានកើតឡើងកាលពីវេលាម៉ោង៥.៤៥នាទីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២ ស្ថិតនៅក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងរបាយការណ៍របស់លោកមេឃុំយាង បានបញ្ជាក់បន្តថា មុនពេលកើតហេតុ មានគ្រួសារមួយ ប្ដីឈ្មោះ រួន រឹត និងប្រពន្ធឈ្មោះ ហ៊ិត ស៊ីនឿន រស់នៅភូមិឃុំកើតហេតុខាងលើបានបើកគោយន្ដមកពីចំការ ប៉ុន្តែមកដល់ពាក់កណ្ដាលផ្លូវប្រពន្ធសុំចុះបេះបន្លែ នៅខណៈពេលប្រពន្ធកំពុងបន្លែនោះ ប្ដីបានបើកគោយន្ដកន្ត្រៃមកផ្ទះចោល ពេលនោះប្រពន្ធដើរតាមមកដល់ផ្ទះ ក៍ទាស់ពាក្យសម្ដីគ្នា ហើយប្រពន្ធសុំដុតគោយន្ដ និងផ្ទះចោល។

ក្រោយពេលលឺសំដីប្រពន្ធសុំដុតគោយន្ត និងផ្ទះចោល ប្ដីក៍បានឆ្លើយថាដុតក៍ដុតទៅ ភ្លាមនោះស្ត្រីជាប្រពន្ធ បានយកភ្លើងដុតគោយន្ត និងផ្ទះ ប៉ុន្តែនៅពេលដុតឆេះកង់ផ្នែកខាងក្បាល់គោយន្តបានបន្តិច ក៍មានការជួយអន្តរាគមន៍ពីអ្នកភូមិជាច្រើនអ្នកបានរត់ទៅជួយពន្លត់ ធ្វើឲ្យភ្លើងរលត់ទៅវិញដោយជោគជ័យ៕សួនលីណា