ស្លាប់​២​នាក់​ក្នុង​ថ្ងៃ​តែ​១​ម្នាក់​តូចចិត្ត​និង​ជម្ងឺ​រាំ​រៃ​និង​ម្នាក់ទៀត​គ្រោះថ្នាក់​ចរាចរណ៍​

0

​បន្ទាយមានជ័យ ៖ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​១៦ កក្កដា ២០១៤ ស្ត្រី​ម្នាក់​ត្រូវបាន​រថយន្តបុក​ស្លាប់​ខណៈពេល​ដើរ​ឆ្លងផ្លូវ​នៅ​តាន​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​វត្ត​និវេសន៍ ភូមិ​សាលា​ដែង ឃុំ​ឫស្សី​ក្រោក និង​បុរស​វ័យ​៥៤​ឆ្នាំ​ម្នាក់ទៀត ដោយសារតែ​ការ​តូចចិត្ត​ខ្លួនឯង​មាន​ជម្ងឺ​ប្រចាំកាយ និង​រ៉ាំរ៉ៃ បាន​ដាច់ចិត្ត​ចងក ដោយ​ប្រើ​ខ្សែ​អង្រឹង​ធ្វើអត្តឃាត​ខ្លួនឯង​នៅលើ​ដើម​អំពិល​ទឹក​ក្បែរ​ផ្ទះ នៅ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ។​photo1 (1)

លោក​រស់ សំបូរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បានអោយដឹងថា​គ្មាន​នរណាម្នាក់​អាច​កំណត់​ពី​អត្ត សញ្ញាណ​របស់​ជនរងគ្រោះ​បានឡើយ ព្រោះ​ជនរងគ្រោះ​រូបនេះ​ជា​ជនអនាថា (​វិកលចរិត​) តែ​បានមក​ស្នាក់នៅ​ក្នុង​វត្ត​និវេសន៍​បាន​២​ទៅ​៣​ថ្ងៃ​មកហើយ​។ ចំពោះ​រថយន្ត​បង្ក​វិញ​ក្រោយ​កើតហេតុ​ក៏បាន​ធ្វើ​ការបើក​រត់គេច​ខ្លួន​បាត់ស្រមោល​ដោយ​មិនដឹងថា ម៉ាក​អ្វី ពណ៌​អ្វី និង​បើកបរ​ពី​ទិស​ណា​ទៅ​ទិស​ណា​ទេ ដោយសារតែ​ហេតុការណ៍​នេះ​កើតឡើង​នៅពេល​ទាបភ្លឺ និង​មិនសូវមាន​អ្នកធ្វើដំណើរ​ទើប​គ្មាន​សាក្សី​ណា​ឃើញ​ហេតុការណ៍​។​photo2 (1)

ចំពោះ​បុរស​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​ខាងលើ​មានឈ្មោះ វ៉ាន់ ឌី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ​ជា​ជន​ដែលមាន​ជម្ងឺ​រ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន​ច្រើន​ឆ្នាំ​មកហើយ កាល​រស់នៅ​ទៅណា​មក​ណា​អាស្រ័យ​លើ​ឈើច្រត់​។​ តាម​ការធ្វើ​កោសល្យវិច័យ​ទៅលើ​សព​ជនរងគ្រោះ សមត្ថកិច្ច​បញ្ជាក់​អោយដឹងថា ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក សម្លាប់​ខ្លួនឯង​មែន​។ សព​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅអោយ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោយ​ពិនិត្យ​រួច​៕​ដោយ​:​ឃិន គ​ន្ធា​ ​ ​photo3