ផ្ទុះកំហឹងក្នុងវង់ផឹកស៊ី ទាញដំបងឈើជ្រុង វាយប្រហារបុរសម្នាក់ បណ្តាលអោយរបួសធ្ងន់ធ្ងរ

0

(កំពង់ធំ)៖ ករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស (វាយនឹងដំបងឈើជ្រុង បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ) ស្ថិតនៅ ក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
កើតហេតុ:នៅថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៤៥នាទី ។
បង្ករឡើងដោយជនសង្ស័យ ឈ្មោះ ឃាន ខន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ ឈ្មោះ សិត សៀត ប្រុស អាយុ ៣៦ឆ្នាំ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ (រងរបួសធ្ងន់) ។

តាមការបំភ្លឺរបស់ឈ្មោះ សុខ ទ្រី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ បានបញ្ជាក់ថា៖ នៅថ្ងៃទី០៦.០១.២០២០ វេលាម៉ោងប្រហែល ១១គាត់និងអ្នកភូមិបានទៅចូលរួមហូបមង្គលការបងប្អូននៅខាងលិចផ្ទះចំងាយ ៥០ម៉ែត្រ និងបានឃើញឈ្មោះ ឃាន ខន ភេទប្រុស ត្រូវជាបងថ្លៃ គាត់អង្គុយហូបតុផ្សេង លុះដល់ម៉ោងប្រហែល១៥ភ្ញៀវក៏ចេញអស់ គាត់រួមជាមួយ ឈ្មោះ ធី ថាន និងឈ្មោះ សិត សៀត (ជនរងគ្រោះ) បាននាំគ្នាទិញស្រាបៀរមកផឹកនៅលើគ្រែក្រោមផ្ទះគាត់ទៀត ផឹកអស់ស្រាបៀរប្រហែល ៣កំប៉ុងបានឃើញបង យូ ជា គាត់ជាសន្តិសុខនៅក្រុមហ៊ុន ព្រៃបារាំង និង ឈ្មោះ ហឿ ឡា អ្នកភូមិជាមួយជិះម៉ូតូតាមផ្លូវ ក៏ស្រែកហៅមកផឹកដែរ នាំគ្នាផឹកមួយសន្ទុះដល់ម៉ោងប្រហែល ១៦ស្រាប់តែឃើញ ឈ្មោះ ឃាន ខន ត្រូវជាបងថ្លៃគាត់ ដើរចូលមក ហើយសួរ ឈ្មោះ ជា ថាស្គាល់អាញអត់ អាជា ? ឈ្មោះ ជា ក៏តបបែបនិយាយលេងថា ៖ ខ្ញុំអត់ស្គាល់បងឯងទេ! ឈ្មោះ ខន មិនតបវិញទេ ក៏ទាញកំប៉ុងស្រាបៀរមកបោកលើគ្រែ ១កំប៉ុង ហើយស្រែកថា ហ្អែងអត់ស្គាល់អាញទេ ចឹងបានជាឲ្យគេចូលធ្វើការ អាញអត់ឲ្យចូលធ្វើ! ពេលនោះពួកគាត់ក៏នាំគ្នាឃាត់ ឈ្មោះ ខន មិនស្តាប់ទេក៏ទាញស្រាបៀរបោក ១កំប៉ុងទៀត ហើយរត់ចូលក្នុងបន្ទប់ដាក់ម៉ូតូទាញយកកាំបិតផ្គាក់ ឃើញដូចនោះអ្នកដែលកំពុងអង្គុយផឹករួមទាំងគាត់ក៏រត់ចែកជើងគ្នា ឈ្មោះ ជា បានរត់ឡើងលើម៉ូតូ មិនទាន់ទាំងបញ្ឆេះផងស្រាប់តែ ឈ្មោះ ខន ទាញកាំបិតផ្គាក់បាន មកដេញកាប់ ឈ្មោះ ជា គាត់ក៏ស្រែកថា ជារត់ៗ ឈ្មោះ ជា ក៏ផ្ដួលម៉ូតូហើយរត់ចូលព្រៃចេកបាត់ទៅ គាត់ និងអ្នកដែលចូលរួមផឹកក៏ជួយឃាត់ ឈ្មោះ ខន ហើយដណ្ដើមបានកាំបិតផ្គាក់ គាត់ក៏យកមកទុកកន្លែងដើម ពេលក្រឡេកក្រោយវិញ បានឃើញ ឈ្មោះ ខន ទាញបានដំបងឈើជ្រុងដេញវាយ ឈ្មោះ សិត សៀត ពីក្រោយចំក្បាល ១ដំបង ឈ្មោះ សិត សៀត ក៏ដួលទៅដី ឈ្មោះ ខន ក៏បានទាញក៏អាវ ឈ្មោះ សៀត ហើយវាយក្បាល ១ដំបងទៀត ឃើញដូចនោះគាត់ និងបងប្អូនក្នុងភូមិ ក៏រត់មកជួយចាប់ឃាត់ ឈ្មោះ ខន ហើយរាយការណ៍ជូនសមត្ថកិច្ច ចំណែកឈ្មោះ សិត សៀត បងប្អូនបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពង់ធំ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញនគរបាលស្រុកប្រាសាទបល្ល័ង្គ ប៉ុស្ដិ៍នគរបាលសាលាវិស័យ និងអាជ្ញាធភូមិ បានចុះដល់ កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ។
មូលហេតុៈ ជនសង្ស័យ ខឹងនិងជនរងគ្រោះឃាត់មិនឲ្យខ្លួនវាយ ឈ្មោះ យូ ជា ៕