ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ

0

សៀមរាប=ស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងត្រូវបានគេដឹងថាបានសាងសងបិតទ្វារបងជាច្រើនខែដោយសារគ្មានច្បាប់អនុញាតិពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង រហូតមកដើមខែមករា ឆ្នាំ២០២០នេះស្រាប់តែឃើញបើកទ្វារបងហើយបន្ដសាងសងយ៉ាងរលូន ដោយមានច្បាប់ពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង ចេញលិខិតសាងសងអោយ នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ តែការពិតសំណង់នេះបានសាងសងជិតរួចទៅហើយក្រោមការឃុបឃិតគ្នាពីមន្រ្ដីជំនាញ។
ការសាងសងបិតទ្វារបងនេះ ត្រូវបានគេឃើញមាន វិញ្ញបនបត្រ មួយសន្លឹកបញ្ចាក់ពីបច្ចេកទេសសុវត្ថិភាពស្ថានីយ៍ប្រេងប្រេងឥន្ធនះ សញ្ញេរដោយ លោក ស៊ុយ សែម រដ្នមន្រ្ដីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងសំណើររបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ស្នើរសុំពិនិត្យ និងសំរេច ករណីសុំសាងសងស្ថានីយ៍ប្រេងឥន្ធនះរបស់លោក បួន សារីនិង នាង ឡោ បុប្ផាភ័ក្រ្ត ស្ថិតនៅភូមិ វត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ បិតនៅជាប់ទ្វារបង តែមិនឃើញមានច្បាប់សាងសង ចេញលោក ជាសុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដី នគរូបនីយកម្មនិងសំណងនៅឡើយ តែការសាងសងមិនបានអាក់ខានឡើយ រហូតសំណង់ជិតរួចទើបមានច្បាប់សាងសងមកដល់ ។ ម្យ៉ាងទៀតក្នុងច្បាប់គឺចាប់ចំនុចអ័ក្សផ្លូវទៅត្រូវរក្សាទុក៣០ម៉ែត្រយ៉ាងតិចទើបអាចសាងសងបានតែតាមការពិនិត្យជាក់ស្ដែងស្ថានីយ៍ប្រេងមួយកន្លែងនេះមានចំងាយមិនបាន២០ម៉ែត្រផង សួរថាតើស្រុកខ្មែរគេអនុវត្តន៍ច្បាប់អី បើមានតែច្បាប់គ្មានអ្នកអនុវត្តន៍ មានន័យអី ។
ជុំវិញការរឹះគន់របស់ពលរដ្ន និងមន្រ្ដីរាជការ បានអោយដឹងថាស្ថានីយ៍មួយកន្លែងនេះសាងសងកណ្ដាលក្រុងសៀមរាប ចំទីប្រជុំជន មានសាលារៀន២កន្លែង មានសិស្ស និសិត្សរាប់ម៉ឺននាក់ និងក្បែរផ្ទះពលរដ្ន ព្រមទាំងមានចរាចរណ៍យ៉ាងច្រើនស្អេកស្កេះថែមទៀត មិនគួរណាមន្រ្ដីជំនាញនិង អាជ្ញាធរខេត្ត បែរជាជួយជ្រុំជ្រែងធ្វើលិខិត ស្នើរសុំអោយរដ្នមន្រ្ដីក្រសួងដែនដីនគរូបនីយកម្មនិងសំណង ចេញច្បាប់សាងសងអោយនោះទេ គួរណាស់តែហាមឃាត សំណង់នេះកុំអោយដំណើរការ ព្រោះប្រសិនបើកើតមានហានីភ័យដូចនៅផ្លូវលោកតាណីយ ដែលកន្លងមកថ្មីៗនេះបានផ្ទុះឆេះស្ថានីយ៍បញ្ចូលហ្គាសអត់ច្បាប់មួយកន្លែង បណ្ដាលអោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់ក្នុងនោះមានជនជាតិបរទេសផងដែរ ក្រោយមកបានដឹងថាស្ថានីយ៍ហ្គាសនេះគ្មានច្បាប់អនុញាតិ! សួរថាតើអ្នកណាជាអ្នកទទួលខុសត្រូវសង់ជីវិតមនុស្ស ហើយម្យ៉ាងទៀតមិនឃើញចាប់ម្ចាស់ស្ថានីយ៍ហ្គាសនេះមកផ្ដន្ទាទោសតាមច្បាប់នៅឡើយរហូតដល់ពេលនេះ។
ពាក់ព័ន្ធនិងសំណង់សាងសងមុនច្បាប់នេះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណងខេត្តសៀមរាប បានឆ្លើយតបក្នុងកិច្ចសម្ភាសនៅថ្ងៃទី ០៨ខែ មករា ឆ្នាំ២០២០ ថា លោកមិនបានដឹងនោះទេ ថាតើហេតុអីបានជាច្បាប់នោះទើបនិងចេញមកនៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ ក្រោយពីសំណង់នោះបានសាងសងរាប់ខែមកហើយនោះ ចឹងទេសុំអោយអ្នកសារព័ត៏មានសួរផ្ទាល់ទៅម្ចាស់ស្ថានីយ៍ប្រេងតែម្ដងទៅ។
ចំណែកលោក បួន សារី ម្ចាស់ស្ថានីយ៍ប្រេងបានឆ្លើយតបតាមទូស័ព្ទនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០នេះថា ច្បាប់ស្រុកខ្មែរគឺចឹងហើយ លោកសាងសងបណ្ដើរ លោករត់ច្បាប់បណ្ដើរ គ្មានអីត្រូវឆ្ងល់នោះទេ។
លោក ជា សុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដី នគរូបនីយកម្មនិងសំណង មិនគួរចេញច្បាប់អោយសាងសងនោះទេ គួរតែចុះពិនិត្យសំណង់ខាងលើនេះដោយផ្ទាល់មុនចេញច្បាប់អោយ មិនតែប៉ុណ្ណោះសំណង់ផ្សេងៗទៀតនៅខេត្តសៀមរាបបច្ចុប្បន្ននេះកំពុងសាងសងខុសប្រក្រតីជាច្រើន ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ៕ប៊ុនរិទ្ធី