ផ្ទុះ​រឿង​ពុករលួយ​ឃុបឃិត​លក់​ដី​ស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​ទ្រាល​ស្រុក​បារាយណ៍​

0

​កំពង់ធំ​៖ មហាជន​ទូទៅ​ក្នុងស្រុក​បារាយណ៍ បាន​ខកចិត្ត និង​មានការ​ថ្នា​ង់​ថ្នាក់ ចំពោះ​លោក សឺ​ន ស័ព្ទ​ប្រធាន​គណៈបក្ស​ឃុំ បាន​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយនឹង​ឧ​ញ៉ា ក្រៅ​ក្របខ​ណ្ទ​មួយរូប ក្នុងស្រុក​បារាយណ៍ បាន​រត់ការ​ដោយ​មិនមាន​ការឯកភាព ពី​ម្ចាស់​ដី​គឺ​មេឃុំ​ព្រមទាំង​ក្រុមប្រឹក្សា​ចំនួន ៩​រូប បាន​ជំទាស់​និង​ការ​លួច​លក់ នឹង​ដោះដូរ​ដី​គណៈបក្ស​ឃុំ​ទ្រាល ដោយ​បង្ខំ​ឲ្យ​ឃុំ​ទទួល​ទីតាំង​ថ្មី​ដោយ​គ្មាន​ពាក្យ​តវ៉ា​។​photo5

បច្ចុប្បន្ន​កំហឹង​ក្រុមប្រឹក្សាឃុំ​ទ្រាល កំពុងតែ​ក្តៅក្រហាយ​និង​លោក សឺ​ន ស័ព្ទ ប្រធាន​គណៈបក្ស​ស្រុក អែប​ឃុបឃិត​គ្នា ជាមួយ លោក​ឧក វ៉ុ​ន រត់​ការសុំ​ផ្លាស់ប្តូរ​ទីតាំង​ស្នាក់ការ​បក្ស​ចាស់ ឲ្យ​ទទួលយក​ស្នាក់ការ​ថ្មី​ដែល​នៅ​ឃ្លាតឆ្ងាយ​ពី ស្នាក់ការ​ចាស់​ប្រមាណ​ជិត​២​គីឡូម៉ែត្រ ព្រមទាំង​បាន​សាងសង់​ស្នាក់ការ​ថ្មី​រួចជាស្រេច ហើយ​បង្ខំ​ឲ្យ​ឃុំ​ទទួលយក​ស្នាក់ការ​ថ្មី ដោយសារតែ​ទីតាំង​ស្នាក់ការ​ចាស់ គឺ​ស្ថិតនៅ​ទីប្រជុំជន និង​ជា​ដី​ដែល​ត្រូវប៉ាន់​មាន ហាងឆេង​ខ្ពស់ ដូច្នេះ​លោក សឺ​ន ស័ព្ទ​ប្រធាន​គណៈ​ឃុំ​មាន​មហិច្ឆតា​លប​លន់ បាន​លួច​លក់​ក្នុង​តំលៃ​១៧​ម៉ឺន​ដុល្លា ក្នុង​ផ្ទៃដី ៥០​គុណ​១០០ ម ឲ្យ​ទៅ​លោក ឧក វ៉ុ​ន ដោយ​ពុំមាន​ការដឹងលឺ​ពី​ឃុំ​ទ្រាល ហើយ​ខណៈពេលដែល​មិនទាន់ ត្រូវរ៉ូវ​គ្នា​ផង លោក ឧក វ៉ុ​ន បែរជា​សាងសង់​ស្នាក់ការ​បក្ស​ថ្មី សម្រាប់ធ្វើ​ការដោះដូរ​រួចជាស្រេច ។​photo6

ប្រភព​ពត៌មាន​ផ្ទៃក្នុង បាន​និយាយថា ហេតុអ្វី​បានជា រដ្ឋបាលខេត្ត ពុំ​ព្រម​ពិភាក្សា​ជាមួយ ម្ចាស់​ដី គឺ​មេឃុំ និង​ក្រុមប្រឹក្សាឃុំ​ទាំង​៩​រូប នៅ​ស្ងាត់ៗ​បែរជា​បង្ខំ​ឲ្យ​ទទួលយក​ស្នាក់ការ​ថ្មី ហើយ​លក់​ដី​ស្នាក់ការ​បក្ស​ដែលជា​ដី​កម្មសិទ្ធិ​របស់​ឃុំ មកជា​យូរយា​ណាស់​មកហើយ ឲ្យ​ទៅ​ឈ្មួញ មិនតែប៉ុណ្ណោះ​រដ្ឋបាល ខេត្ត ហេតុអ្វី​បានជា​ត្រូវ​យោងតាម​សំណើរ​របស់លោក ឧក វ៉ុ​ន ដែលជា​ប្រជាពលរដ្ឋ​ធម្មតា​ទៅវិញ​តើ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ជា​ឲ្យ​រដ្ឋបាលខេត្ត ដោះដូរ​ដី​ដែរឬទេ ចំនែក​រដ្ឋបាល​ឃុំ​ហេតុអ្វី​បានជា​ពុំមាន​សិទ្ធ​ហើយ​បង្ខំ​ឲ្យ​ឃុំ ទទួលយក តាម​សំណើរ​របស់លោក ឧក វ៉ុ​ន ដែល​កំពុងតែ​តាំងខ្លួន​ជា​ឧកញ៉ា​ក្រៅ​ក្របខ​ណ្ទ​ទៅវិញ​។​photo2

លោក ហាក់ មុង​ហួត អភិបាលស្រុក បាន​មានប្រសាសន៍ថា ករណី​ផ្ទុះ​រឿង​តវ៉ា​នេះ គឺ​បណ្តាលមកពី​ការ​មាន ម៉ូយ​ដណ្តើម​គ្នា ចំណែក​រដ្ឋបាល​ស្រុក​ពុំមាន​អំណាច​ក្នុងការ​ចាត់ចែង​រឿងនេះ​ទេ ដោយសារតែ​ដី​ស្នាក់ការ​បក្ស​នេះ​គឺជា​ទ្រព្យសម្បត្តិ​របស់​បក្ស ហើយ​ការដោះដូរ​នេះ​គឺមាន​ការឯកភាព​ពី​ថ្នាក់​ខេត្ត ដែលមាន​លោក សោម សុផាត ជា​អភិបាលរង​ខេត្តកំពង់ធំ ជា​អ្នកទទួល​ការងារ​ដោះដូ​រ​ដី​ស្នាក់ការ​បក្ស​ចាស់ ឲ្យ​ទៅ​ទីតាំង​ថ្មី ធ្វើ​ដូចម្តេច​បើ​អង្ករ​ក្លាយជា​បាយ​ទៅហើយ ។ ​

តាម​ប្រភព​ពត៌មាន​បាន​បញ្ជាក់ថា ដី​ទីតាំង​ស្នាក់ការ​ចាស់​នេះ​នៅ​ជិត​ផ្សារ​រំលោង ១៥០​ម៉ែត្រ ក្នុង​ទីប្រជុំជន​កាល​២​ឆ្នាំមុន​ឈ្មួញ​ហ៊ាន​ឲ្យ​តំលៃ​ដល់​ទៅ ៦០០០​ដុល្លា ក្នុង​មួយ​ម៉ែត្រ​ដើរ តែ​ពេលនេះ​លិចលឺ​មានការ​ឃុបឃិត​គ្នា​លក់​តែ​ក្នុង ១​ម៉ែត្រ ត្រឹមតែ​២៣០០​ដុល្លា ភាពមិន​ប្រក​តី​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​មានការ​ថ្នា​ង់​ថ្នាក់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ ដែល​មិនបាន​គិតពី​ផលប្រយោជន៍​រួម ព្រោះ​ទីតាំង​ស្នាក់ការ​បក្ស​នេះ​មាន​ទីធ្លា ធំ​ល្វឹងល្វើយ ប្រជាពលរដ្ឋ តែងតែ​ប្រារព្វ​ពិធី មង្គលការ ពិធីបុណ្យ និង​ពី​ធី​ផ្សេងៗ​ដែលមាន​ភាពងាយស្រួល ក្នុង​ការចត​យានយន្ត តែ​ពេលនេះ​ប្រជាពលរដ្ឋ ខកចិត្ត​យ៉ាងខ្លាំង​ដែល ត្រូវបាន​គេ​ឃុបឃិត​លក់​ទៅវិញ សម្រាប់​ប្រធាន​បក្ស​ឃុំ​បាន​បិទ​ទូរស័ព្ទ​ពុំ​អាច​ទំនាក់ទំនង​បាន​។ ​