តាកែវ៖ ការអនុវត្តច្បាប់ក្នុងអង្គភាពត្រូវបានរៀបចំពង្រឹងឡើងវិញបន្ថែមទៀតក្នុងដើមឆ្នាំថ្មី ២០២០ ដើម្បីកែលម្អរដល់មន្ត្រីនគរបាលចំណុះអោយស្នងការដ្ឋាននគរបាលខេត្តតាកែវ អោយកាន់តែមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ។
ការពង្រឹងវិន័យនេះដែរ គឺត្រូវបានលើកឡើងដោយលោកវរៈសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ក្នុងកិច្ចប្រជុំជាមួយតំណាងការិយាល័យទាំង ៣២ និងអធិការគ្រប់ស្រុកក្រុងទាំង១០ ដែលកន្លងមកក្នុងឆ្នាំ២០១៩ មានមន្ត្រីនគរបាលជាង ៨០រូបហើយបានជាប់វិន័យ និងត្រូវបានអនុវត្តទៅតាមវិន័យរបស់អង្គភាព លេខ ០០៦ ដូច្នេះកងកំលាំងនគរបាលទាំងអស់ឋត្រូវរៀបចំខ្លួនឯងអោយបានល្អប្រសើរឡើងវិញ ជាពិសេសគោរពវិន័យរបស់អង្គភាព និងត្រូវមានក្រមសីលធម៍នូវក្នុងខ្លួន ជៀសវាងការជាប់ពិន័យ ដែលធ្វើមានផលវិបាកដល់បងប្អូនទាំងអស់គ្នាដែលជាកងកំលាំងនគរបាល ។

សូមបញ្ជាក់ផងដែរថា ចំពោះមន្ត្រីនគរបាលដែលជាប់ពិន័យនិងមានកំហុសឆ្គងនោះនោះត្រូវបាន ធ្វើការអប់រំណែនាំធ្វើកិច្ចសន្យាចំពោះមុខរួចអស់ហើយ ។

ដោយ៖សាំង សារ៉ាវី




































