លោកឃឹម ហ្វីណង់ ដឹកនាំមន្ត្រីទាំងអស់នៅក្នុងរដ្ឋបាលស្រុកស្រុកបន្ទាយស្រីបោះជំរំលើភ្នំគូលែន

0

សៀមរាប៖ បើតាមការផុសនៅលើហ្វេសបុកផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី កាលពីចុងសប្តាហ៏កន្លងថ្មីៗនេះ លោក ឃឹម ហ្វីណង់ បានរៀបចំអាហាសាមគ្គី និងថ្លែងអំណរគុណដល់សហការីទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារៈកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០១៩កន្លងមក ។

ជាពិសេសដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើការជាក្រុម ក៏ដូចជារឹតបន្តឹងចំណងសាមគ្គីភាពនិងភាពស្និទ្ធស្នាលក្នុងក្រុមការងារ ដោយក្នុងឱកាសនោះ មានរៀបចំកម្មវិធីដំណើរកម្សាន្ត ជប់លៀង និងបោះជំរំនៅលើភ្នំគូលែនរយៈពេល១យប់ ។

កម្មវិធិនេះក្រៅពីមន្ត្រីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុកទាំងអស់ ស្មៀនឃុំទាំង៦ និងកងកម្លាំងនៅក្នុងស្រុកផងដែរ ។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក គ៏បានជូនពរសូមអោយឆ្នាំ២០២០នេះ សូមឲ្យក្រុមការងារទាំងអស់គ្នាសម្រេចបានសមិទ្ធិផលថ្មីៗបន្ថែមទៀតជូនស្រុកបន្ទាយស្រី ដើម្បីបំរើ ដោះស្រាយ និងបន្តអភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ស្រុកបន្ទាយស្រី ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកទាំងមូល អោយកាន់តែប្រសើរជាងមុន ៕

ដោយ៖ អ៊ុន ណារាជ្យ