កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន ថ្លែង ថា ដោយ សារ ប្រទេស កម្ពុជា យើង មាន សុខសន្តិភាព ទេីប មាន អ្នក វិនិយោគទុនចូល មក បេីក រោងចក្រ បេី ស្រុក ទេស មាន សង្រ្គាម គ្មាន អ្នកណា គេ ហ៊ាន ចូលមក ក្បែរនោះ ទេ ជាក់ស្ដែង វិស័យ រោងចក្រ កាត់ដេរ នៅ ទូទាំង ខេត្ត កំពង់ចាម បាន ផ្តល់ ឱកាស ឲ្យ កម្មករ -កម្មការិនី យើង ជាង ៣ម៊ឺន នាក់ មាន ការងារធ្វេី មាន ប្រាក់ ខែ សម្រាប់ ផ្គត់ផ្គង់ ជីវភាព គ្រួសារ ផងដែរ ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ប្រារព្ធ ពិធីសម្ពោធបណ្ណាល័យ-មណ្ឌលធនធាន នៅរោងចក្រ មេតថេក ខេមបូឌាខប លីមីតធីត ស្រុក កំពង់ សៀម ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ៩ ខែមករា ឆ្នាំ២០២០ ដែលបានរៀបចំឡើងដោយអង្គការ ស៊ីប៉ា ។
ក្នុង ឱកាស សំណេះសំណាល ជាមួយ កម្មករ -កម្មការិនី ប្រមាណ ជា ៣០០០ នាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន ថ្លែង ថា ការ ផ្លាស់ ប្តូរ ឬ កាត់បន្ថយ ពី ការ ប្រើប្រាស់ បណ្តាញ សង្គម មកជាទម្លាប់អានសៀវភៅវិញ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដើម្បីធ្វើការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ក៏ដូចជាដើម្បីបានយល់អំពីគុណតម្លៃនៃការអាន ការទស្សនា និងការស្រាវជ្រាវផ្សេងៗ តាមរយៈបណ្ណាល័យ-មណ្ឌលធនធាននេះជាក់ជាមិនខាន។ 
ឯកឧត្ដម អភិបាលខេត្ត បាន សង្កត់ ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើវិស័យជាច្រើន ដេីម្បី លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ កម្មការិនី ក្នុង នោះ ក៏ មាន ការផ្ដល់នូវសេវា គាំពារ សង្គម ការលើកម្ពស់សុខភាពមាតា និងទារក សម្រាប់បងប្អូនជាស្ត្រី តាមរយៈ ការប្រើប្រាស់នូវប័ណ្ណ បសស និងប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ផងដែរ។ ដូច្នេះសូម ឲ្យ បងប្អូនស្ត្រីទាំងអស់ ជាពិសេស ស្ត្រីដែលមានផ្ទៃពោះ សូមប្រើប្រាស់សេវានេះ ឲ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយ និងលើកកម្ពស់អត្រាមរណៈភាពមាតា និង ទារក ផងដែរ ។ 
ជាមួយ គ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏ បាន អំពាវនាវ ដល់ អ្នក បេីកបរ រថយន្ត ដឹក កម្មករ -កម្មការិនី សូម ឲ្យ មានការ ប្រុងប្រយ័ត្ន ខ្ពស់ គឺត្រូវ គោរព ច្បាប់ ចរាចរ ក្នុង ពេល បើកបរ ដោយ ឡែក ការ ធ្វើដំណើរ ដោយ ម៉ូតូ ក៏ ត្រូវ មានការ ប្រុងប្រយ័ត្ន និង គោរព ច្បាប់ ចរាចរ ជាប្រចាំ ផងដែរ ។ 
លោក នាយក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បាន បញ្ជាក់ ឲ្យ ដឹង ថា សំភារក្នុងបណ្ដាល័យ ដែល បាន បេីក សម្ពាធ ដាក់ ឲ្យ ប្រើប្រាស់ ជា ផ្លូវការ នេះ មាន ១-សៀវភៅចំណេះដឹងទូទៅចំនួន២០០០ក្បាល ២-កំព្យូទ័រចំនួន ១គ្រឿង (សំរាប់កត់ត្រាការខ្ចីសៀវភៅយកទៅអាន) ៣-ថេបប្រូតចំនួន៣ គ្រឿង (សំរាប់អោយកម្មករអនុវត្តន៍ការប្រើប្រាស់គ្រឿងអេឡិចត្រូនិច) ៤-ទូរទស្សន៍ចំនួន១ គ្រឿង (សំរាប់ផ្សាយស្ពតអប់រំផ្សេងៗ) ៥-ម៉ាស៊ីនបាញ់បាកូដ ចំនួន១ គ្រឿង ៦-កាសស្តាប់ត្រចៀក ចំនួន២ គ្រឿង និង សម្ភារផ្សេងៗមួយចំនួនទៀត ៕




































