បទល្មើស​នេសាទ​ស្ថិតនៅ​ឃុំ​ពាម​បាង​កើតឡើង​ដូច​ផ្សិត សង្ស័យ​មានការ​ឃុបឃិត​គ្នា​ពី​សមត្ថកិច្ច​ជំនាញ​

0

កំពង់ធំ​៖ បទល្មើស​បាន​កើន​ឡើងជា​លំដាប់ បន្ទាប់ពី​ឈានដល់​រដូវ​ត្រី​ពង​កូន ដោយ​ពុំមាន​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​នេសាទ​នោះឡើយ ក្នុងនោះ​បទល្មើស​ដាក់រ​បាំងសាច់ របាំង​ស្បៃ​មុង និង​រុញ​ស៊ី​ប ព្រមទាំង ការ​លបលួច​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ កំពុងតែ​កើតមានឡើង​យ៉ាង​ពេញបន្ទុក ស្ថិតនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្រោម​ដែន​គ្រប់គ្រង​ដោយ​លោក ហូ​ន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង​។​ ​ជាក់ស្តែង​បទល្មើស​កំពុងតែ​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ្រេង​រីកដុះដាល​ដូច​ផ្សិត ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ពាម បាង ដែល​ត្រូវបាន​គេ​ដឹងថា បណ្តាលមកពី​ការឃុបឃិត​បើកភ្លើង​ខៀវ ពី​សំណាក់​នាយ​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង និង​បរិស្ថាន​ក្នុង​បឹង​ទន្លេ​ច្មារ ដែល​ពុំមាន​ឆ​ន្ទះ​ក្នុងការ​បង្ក្រាប​បទល្មើស បែប​ជា​មានការ​បណ្តែត បណ្តោយ​ឲ្យ​មានការ ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ ។​DSC_0469

យោងតាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា វា​ជាការ​ពិតណាស់​បទល្មើស​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក តែ​នៅពេល​ដែលមាន​ការចុះ​ត្រួតពិនិត្យ ពី​សំណាក់​កំលាំង​សមត្ថកិច្ច​ម្តងម្កាល ក៏ត្រូវ​បាន​បណ្តាញ​ដែល​ធ្លាប់​បានទទួល​លាភស្ការៈ បោះដៃ​ឲ្យ​ក្រុម​បក្សពួក​ឈ្មួញ​ជាមុន ហើយ​ក្រុម​សមត្ថកិច្ច​ដែល​ត្រូវបាន ចុះទៅ​បង្ក្រាប​នោះ ត្រូវបាន​គេ​វាស់​ផែនទី​ឲ្យ​ដើរ​តាម​គន្លង រួចជាស្រេច ការធ្វើ​បែបនេះ​គឺជា​កា​រប​ញ្ជ្រៀ​ស​មិន ឲ្យ​កំលាំង​សមត្ថកិច្ច​ដែល​ចុះទៅ​បង្ក្រាប មិន​ឲ្យ​ជួប​នូវ​បទល្មើស​ដោយ​មិនបាន​គ្រង​ទុក សម្រាប់​បទល្មើស ដែល​ត្រូវបាន​បង្ក្រាប ត្រូវបាន​គេ​ប​ង្វៀង​ឲ្យ​ទៅ​បង្ក្រាប​កន្លែង​ដែល​រៀបចំ​ទុក ។​DSC_0468

​ប្រភព​បាន​បន្តថា ករណី​ដែល​ជួបប្រទះ​បទល្មើស​ដោយ​ចៃដន្យ របាំង​បទ​ល្មើ​ល​នោះ​តែងតែ​កាត់​តែ​ចំណង ទំលាក់​ចូល​ទឹក ហើយក៏​បើក​កា​រណូត​ចេញទៅ​បាត់ ដោយ​ពុំ​មានការ​ស្រាវ​បទល្មើស ឬ​កាប់បំផ្លាញ​នោះទេ ទង្វើ​បែបនេះ​គឺជា​ការផ្តល់​ឳ​កាស​ឲ្យ ជនល្មើស​ប្រព្រឹត្ត​ដោយ​ពុំ​មានការ​រាងចាល ពាក់​ព័​ន្ឋ​ទៅ​និង​បញ្ហា​ចោទ ប្រកាន់​នេះ អ្នកយក​ពត៌មាន​ពុំ​អាចធ្វើ​ការទំនាក់ទំនង​ទៅ​លោក ហួន ផល នាយ​សង្កាត់​ពាម​បាង​បានទេ ។​???????????????????????????????

​ពាក់​ព័​ន្ឋ​ទៅ​និង​ការចោទប្រកាន់ សមត្ថកិច្ច​ជលផល​មានការ​ឃុបឃិត​គ្នា ជាមួយនិង​ក្រុម​ជន​ល្មើ​ល​លបលួច ប្រើប្រាស់​ឧបករណ៍​នេសាទ ដែល​ត្រូវបាន​ច្បាប់​ហាមឃាត់ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ លោក ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល ជួយ​ទប់ស្កាត់​បន្ថែម​លើ​ការនេសាទ​ត្រី​ក្នុង​រដូវ​ត្រី​ពង​កូន ដែលជា​រដូវ​ហាមឃាត់ បើ​ពុំ​ដូច្នោះ​ទេ ធនធាន​ម​ឆ្ឆា​ជាតិ​និង​ខ្សត់ខ្សោយ ដាច់​ពូជ​ជាមិនខាន​ឡើយ ។​