កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រូវបានមន្រ្តីរាជការ ប្រជាពលរដ្ឋ គោរពស្រឡាញ់ និងដាក់ហាសនាមថា ជាថ្នាក់ដឹកនាំមានគុណធម៌ ដោយយោងតាមការខិតខំប្រឹងប្រែង បំរើការងារស្នូលរបស់អង្គភាព និងឆ្លៀតពេលមិនថាថ្ងៃឈប់សម្រាក់ បុណ្យទាន ក៏ឯកឧត្តម បានដឹកនាំក្រុមការងារ ចុះចែករំលែកនិងផ្តល់ក្តីអាណិតស្រឡាញ់ ផ្តល់កំលាំងចិត្ត រំលែកការខ្វះខាត ដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅគ្រប់ទិសទីក្នុងខេត្តកំពង់ធំ។

ជាក់ស្តែងនៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ចុះសួរសុខទុក្ខ ស្រ្តីមេម៉ាយ ឈ្មោះ វ៉ា សុខា ភេទស្រី អាយុ ៥៨ឆ្នាំ មានកូន៤នាក់ រស់នៅភូមិត្រពាំងផ្អៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំប្រជាពលរដ្ឋ ខណៈផ្ទះរបស់គាត់ ត្រូវបានអគ្គីភ័យលេបត្របាក់ ឆេះខ្ទេចខ្ទីគ្មានសល់កាលពីថ្មីៗកន្លងមកនេះ ដោយសារ ភ្លើងធូបទានបញ្ជាន់អារក្ស ដែលមានទំហំ ៦ម x ៧ម និងបានពាំនាំនូវជំនួយឧបត្ថម្ភរបស់ ឯកឧត្តមឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក មានអង្ករ៥០ គ.ក មីយើង១កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ថវិកាមួយចំនួនផងដែរ ។ 
ដោយឡែកក្នុងថ្ងៃដដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តចុះជួបលោកតាអាយុ៧២ឆ្នាំ និង លោកយាយ ចាស់ជរាក្នុងវ័យ ៧១ឆ្នាំ ដែលមានជីវភាពលំបាកទីទ័លក្រ តែព្រហ្មលិខិតត្រូវបានទទួលភារកិច្ចដ៏ ធ្ងន់ធ្ងន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សា ចៅកំព្រាចំនួន៥នាក់ ផ្ទះរបស់លោកតា លោកយាយ រស់នៅ តាម ជញ្ជើមប្រឡាយទឹក កណ្តាលវាលស្រែឆ្ងាយពីភូមិនឹងផ្ទុះអ្នកដ៍ទៃ ស្ថិតភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកតា សុំ ឡេង និងលោកយាយ ស៊ិន កន មានជីវភាពលំបាកខ្វះខាត ដើរស៊ីឈ្នួលឃ្វាលគោឲ្យគេបានប្រាក់ក្នុងមួយថ្ងៃចំនួន៥,០០០ រៀល សម្រាប់ទិញអង្ករបរិភោគចិញ្ចឹមជីវិត ដោយក្តីអាណិតអាសូរ ក្រុម ការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីភូមិឃុំ បាននាំអំណោយឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនគាត់មានអង្ករ៥០គ.ក មីយើង១កេស ទឹកត្រីទឹកស៊ីអ៊ីវទឹកត្រី ២យួរ និងថវិកាមួយចំនួនផងដែរ។
ដោយ ប៊ុន រដ្ឋា






































