ទំនិញឆ្លង់ដែនខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញាជិត៤លានបាតត្រូវបានគយថៃចាប់បាននៅឃ្លាំងដំបូលក្រហមក្នុងផ្សាររុងក្លឿ

0

កម្ពុជា- ថៃ= មេរងទាហ៊ានឆុតខ្មៅថៃក្រុម១២ លួចលាក់នាំទំនិញខុសច្បាប់់ពីខ្មែរចូលទៅលក់នៅផ្សាររុងក្លឿព្រំដែន កម្ពុជា ថៃ ត្រូវបានគយថៃចាប់បានក្នុងឃ្លាំងដំបូលក្រហម មួយកន្លែងក្នុងផ្សាររុងក្លឿ ដោយមានទឹកប្រាប់ជិត៤លានបាត ហេតុការណ៍ចាប់ទំនិញខុសច្បាប់់នេះបានធ្វើឡើងកាលពីព្រឹកវេលាម៉ោង ០៨ ថ្ងៃទី១១ខែមករា ឆ្នាំ២០២០នៅក្នុងឃ្លាំងដំបូលក្រហមផ្សាររុងក្លឿ ។
តាមប្រភពរាយការណ៍បានអោយដឹងថា មេរងទាហ៊ានឆុតខ្មៅថៃក្រុម១២ រូបនេះបានលួចសហការណ៍រួមដៃគ្នាមានភាគហ៊ុនជាមួយនិងអ្នកធ្វើអាជីវកម្មឆ្លងដែនជនជាតិខ្មែរ ឈ្មោះ សុវណ្ណ ជាយូរឆ្នាំណាស់មកហើយទើបតែបែកធ្លាយនៅពេលនេះ ទំនិញទាំងនោះមានដូចជា ខោអាវ កាបូប និងស្បែកជើង ប្រភពរាយការណ៍បានបញ្ចាក់ថា ទំនិញទាំងនេះជាទំនិញដែល ក្រុមឈ្មួញរំលោភកម្មសិទ្ធិបញ្ញាដោយយកយីហោ ផងគេមកដាក់ជារបស់ខ្លួន ហើយចរាចរណ៍ដឹកជញ្ចូនយកទៅលក់នៅព្រំដែនកម្ពុជា ថៃ រហូតមកដល់ពេលនេះគយថៃបានចាប់ ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីមានវិធានការរតាមច្បាប់ តែវិធានការយ៉ាងណានោះយើងពុំទាន់ទទួលបាននៅឡើយ៕ ប៊ុនរិទ្ធី ព័ត៏មានបឋម