វីវរហើយដីស្រែប្រាំងនៅឃុំគោកធ្លកស្រុកអង្គរបូរីនៅមានជនជាតិវៀតណាមចូលមកធ្វើទៀត

0

តាកែវ៖ អភិបាលស្រុកអង្គរបូរីទទួលស្គាល់ថា នៅមានជនជតិវៀតណាម នៅតែចូលមកធ្វើស្រែលើទឹកដីឃុំគោកធ្លកពិតប្រាកដមែន ហើយអ្វីដែលពិសេសនោះ ដីស្រែដែលដាក់ជួលអោយជនជាតិវៀតណាមកំពុងធ្វើនោះ គឺជាដីរបស់មន្ត្រីរាជការខ្លះទៀត នេះបើតាមការអោយដឹងពីលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី កាលពីថ្ងៃទី ៧មករា ឆ្នាំ២០២០ ។

សូមបញ្ជាក់ផងដែរថា សកម្មភាពជួលដីស្រែអោយជនជាតិវៀតណាមធ្វើ ទាំងបំពានលើសារាចរណ៍ណែនាំរបស់ សម្តេចក្រឡាហោម ស ខេង ដែលចេញកាលពីឆ្នាំ ២០១៥កន្លងមកថា មិនត្រូវអោយមានជនជាតិវៀតណាមចូលមកជួលដីធ្វើស្រែតទៅទៀតនោះទេ ។ ហើយសកម្មភាពបំពានលើសារាចរណ៍ណែនាំរបស់ថ្នាក់ដឹកនាំកំពូលនេះ ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តតាកែវថា លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលចូលកាន់មុខតំណែងជាអភិបាលខេត្តតាកែវបានរយៈពេលជិត ២ឆ្នាំមកនេះ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី សូមមិនបញ្ចេញឈ្មោះ បាននិយាយថា នៅក្នុងឃុំគោកធ្លកមានផ្ទៃដីស្រែប្រាំង ជាង ៣ពាន់ហិកតា ក្នុងនោះផ្ទៃដីស្រែជាង ៥០% នៅក្បែរព្រំដែន គឺត្រូវបានធ្វើស្រែប្រាំងដោយជនជាតិវៀតណាមចូលមកធ្វើយ៉ាងសកម្ម និងគ្មានវិធានការលើគោលការណែនាំណាមួយរបស់សម្តេចក្រឡាហោម ស ខេង ឡើយ ។

ពលរដ្ឋរូបនោះបាននិយាយទៀតថា ប្រហែលជាមានការត្រូវរូវគ្នាជាប្រពន្ធ័តាំងពីថ្នាក់លើមកហើយ? បានជាអភិបាលខេត្តតាកែវ លោក អ៊ូច ភា មិនមានវិធានការណ៍អ្វីទល់តែសោះចំពោះជនជាតិវៀតណាម ដែលចូលមកធ្វើស្រែប្រាំងនៅលើទឹកដីរបស់កម្ពុជា ។