បុរសម្នាក់ចាញ់ល្បែងអស់ទ្រព្យសម្បត្តិពីខ្លួនគិតខ្លីលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច

0

ភ្នំពេញ៖ បុរសម្នាក់ចាញ់ល្បែងអស់ទ្រព្យសម្បត្តិពីខ្លួនគិតខ្លីលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវបងប្អូនប្រជានេសាទជួយទាន់ពេលនឹងប្រគល់ខ្លួនជូនទៅសមត្ថកិច្ច ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ ថ្ងៃទី១៣ ខែមករាឆ្នាំ២០២០ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថាបុរសម្នាក់មានឈ្មោះ ជា មករា អាយុ៣៥ ស្នាក់នៅខេត្តកណ្តាលបានចាញ់ល្បែងអស់ទ្រព្យសម្បត្តិពីខ្លួនមិនហ៊ានចូលផ្ទះទើបសម្រេចចិត្តមកលោតទឹកលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនតែសំណាងល្អត្រូវបងប្អូនប្រជានេសាទនៅតាមដងទន្លេឃើញនិងជួយសង្គ្រោះទាន់ពេលវេលានិងប្រគល់ខ្លួនជូនទៅសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួនបុរសរងគ្រោះ មកធ្វើការពន្យល់ណែនាំរួចក៏ទាក់ទងទៅខាងសាច់ញ្ញាតិឲ្យមកទទួល។

ក្រោយពេលដែលសមត្ថកិច្ចធ្វើការពន្យល់ណែនាំរួចក៏ប្រគល់ខ្លួនបុរសនោះទៅសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ ៕