ជាក់ស្តែងរថយន្ត ផ្តាច់ព្រលឹងចំនួន៣គ្រឿង និងមនុស្ស៣នាក់ ក្នុងចំណោម៤នាក់ ត្រូវបានឃាត់ខ្លួន ក្រោមការបញ្ជារបស់ លោក លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំបង្រ្កាបផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងរាជអាវុធហត្ថស្រុកតាំងគោក នៅចំណុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅវេលាម៉ោង១:០០នាទីកណ្តាលអាធ្រាត ឈានចូលថ្ងៃទី១៥ខែមករា ឆ្នាំ ២០២០។
លទ្ធផលនៃការបង្រ្កាប ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានឈ្មោះ ឌីន រ៉ានី ប្រុស អាយុ៣០ឆ្នាំ ភូមិអំពិល ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ២-ឈ្មោះ សូ ស៊ីណាត ប្រុស អាយុ២៨ឆ្នាំ ភូមិសែនពន្លួង ឃុំសម្រោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត(ម្ចាស់ការ៉ាស់ហ្គាស ទី ៣-ឈ្មោះ ឆៃ វ៉ន ប្រុស អាយុ៣៩ឆ្នាំ ភូមិខ្នាយ ឃុំវត្តអង្គ ស្រុកបន្ទាយមាស ខេត្តកំពត(កម្មករបញ្ចូលហ្គាស រួមទាំងវត្ថុតាងមាន រថយន្តចំនួន៣គ្រឿង ក្នុងនោះមាន រថយន្តម៉ាក់ធុនដ្រា(Tundra) ពណ៍ស ពាក់ស្លាកលេខខាងមុខសៀមរាប 2A-1647 ខាងក្រោយ ភ្នំពេញ 2M-6981 ២-រថយន្តម៉ាកធុនដ្រា(Tundra) ពណ៍ខ្មៅ ពាក់ស្លាក់លេខខាងមុខ ភ្នំពេញ 2AJ-3164 ខាងក្រោយ ភ្នំពេញ 2P-6841 ៣-រថយន្តម៉ាកតាកុម៉ា(Tacoma) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6970ឈើសុក្រំចំនួន២រថយន្ត មិនទាន់ដឹងចំនួនបាន ប្រគល់ឲ្យ កងរាជអាវុធហត្ថខេត្តជាអ្នកគ្រប់គ្រងរក្សាទុក ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ។
តាមប្រភពព័ត៌មាន ដែលបានបែកធ្លាយពីផ្ទៃក្នុងបានឲ្យដឹងថា ឈ្មោះឈើដែលបានរកស៊ីដុះស្លែរប្រចាំខេត្តកំពង់ធំ ហើយក៏ ជាម្ចាស់ឈើដែលត្រូវបានសមត្ថកិច្ចក្របួចបាននេះ ត្រូវបានគេស្គាល់ឈ្មោះទី១លោក ហេង សារ៉ុំ ទី២លោក ហេង សូនី ទី៣លោក វណ្ណ រស់នៅភ្នំពេញ និង លោកសំណាង រស់នៅខេត្តព្រះវិហារ ក្រុមឈ្មួញទាំងនេះគឺសុទ្ធតែ សមត្ថកិច្ច ប៉ូលិសនៃស្នងការខេត្តកំពង់ធំ ទងអស់ អញ្ចឹងតើបានជា គ្មានអ្នកណាហ៊ាន បង្រ្កាប គឺត្រូវបានជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនសារភាព ក្រោយពីបានសួរនាំបានធ្វើសកម្មភាពដឹកជញ្ជូនជា
រៀងរហូតចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដោយរលូន បើទោះបីជាសភាពការតានតឹង ដូចអីរ៉ាង និងអាមេរិក ក៏ដោយក៏ក្រុមទាំងនេះ អាចសម្រួលផ្លូវជាមួយសមត្ថកិច្ចនៅតាមដងផ្លូវតែរហូត តែការបង្រ្កាបបានម្តងនេះ គឺដោយសារតែ ព័ត៌មានបែកធ្លាយដល់ព្រះរាជអាជ្ញាខេត្តកំពង់ធំ ទើបអស់លក្ខ័ណជាប់ខ្នោះទាំង៣នាក់ នៅម្នាក់ទៀតកំពុងតែគេចខ្លួន ចំណែករថយន្តទាំង៣គ្រឿង ដែលយកមកប្រើប្រាស់ក្នុង ការដឹកជញ្ជូនបទល្មើសគឺ សុទពាក់ ស្លាកលេខក្លែងក្លាយ ។
មហាជនជាច្រើន បានកោតសរសើរ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងព្រះរាជអាជ្ញារង រួមទាំង កម្លាំងសមត្ថកិច្ចទាំងកងរាជអាវុធហត្ថ សមត្ថកិច្ចប៉ូលិសនៃស្នងការខេត្តកំពង់ធំ ដែលបានសហការគ្នាយ៉ាងស្អិតរមួត ក្នុងការទប់ស្កាត់បង្រ្កាបបទល្មើសនានានៅក្នុងខេត្តកំពង់ធំ ដូចជាការបង្រ្កាបបញ្ហាដឹកជញ្ជូនចែកចាយ និងជួញដូរគ្រឿងដោយខុសច្បាប់ ទាំងការបង្រ្កាបផលអនុផលព្រៃឈើដឹកជញ្ជូនដោយគ្មានច្បាប់អនុញ្ញាត រួមទាំងបញ្ហាក្មេងទំនើងនិងបទល្មើសផ្សេងៗ ឲ្យមានការថយចុះ និងបង្រ្កាបបានទាន់ពេលវេលាផងដែរ បានធ្វើឲ្យខេត្តកំពង់ធំ ទទួលបានកេរ្ត៍ឈ្មោះ ល្អប្រសើរ ដែលជាខេត្តមួយទទួលបានសន្តិសុខ និង សុវត្តិភាព ដល់ភ្ញៀវទេសចរណ៍ ដែលអញ្ចើញមកលេង និងឆ្លងកាត់ផងដែរ ។
ដោយ ប៊ុន រដ្ឋា