រថយន្ត​កាមរី​បើក​លឿន​ដូច​ព្រួញ បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង អួ​ស​ចំងាយ​២០០​ម៉ែត្រ​រងរបួស​ស្រាល ២​នាក់​

0

​ខេត្ត​ប៉ៃលិន​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក់​ម​កាមរី​ក្នុង​ល្បឿន​លឿន ពី​កើ​តទៅ​លិច ដល់​ផ្លួ​វ​បំបែក ក៏​បុក​ជាមួយ​ម៉ូតូ​មាក់​ឌ្រី​ម​សង់​សេរី​ឆ្នាំ​២០១០ ជិៈ​គ្នា​២​នាក់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ​អួ​ស​ចំងាយ​២០០​ម៉ែត្រ ។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩ និង​៤០ នាទី​យប់ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លួ​វ​ជាតិ​៥៧ ត្រង់​ផ្លួ​វ​បំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ស្រាល ។ ​download (1)

ជនរងគ្រោះ​ទី​១ ឈ្មោះ នូ ផា​និ​ន ភេទ​ប្រុស អាយុ​១៨ ជា​អ្នកបើកបរ​ម៉ូតូ និង​ជា​សិស្ស ជិៈ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេរី​២០១០ ព​ណ៏​ខ្មៅ ពាក់​ស្លាក់​លេខ ប៉ៃលិន 1A-5855 បើកបរ​ពី​កើ​តទៅ​លិច រួច​ប​តទៅ​ទឹ​ស​ខាងជើង ,​ចំណែក​អ្នករួមដំណើរ​និង​ជា​ជនរងគ្រោះ​ទី​២​ឈ្មោះ ឈុន ឡាង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ត្រួវ​ជា​ម្តាយ​អ្នកបើកបរ​ម៉ូតូ រងរបួស​ស្រាល (​ពី​ចង្កេះ​ចុះក្រោម ) ទាំងពីរ​នាក់​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បួ​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ អឹម វែង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នកលក់ដូរ មាន​ទីលំនៅ​ភូមិ​ទូល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បើកបរ​រថយន្ត​ម៉ាក​កាមរី សេរី​ឆ្នាំ​៩៧ ព​ណ៏​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2U-5903 រថយន្ត​ខួច​ខាត​ស្រាល ។​ ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​កាមរី ព​ណ៏​ខ្មៅ សេរី​ឆ្នាំ​៩៧ ក្នុង​ល្បឿន​លឿន​ពី​កើ​តទៅ​លិច ដល់​ផ្លួ​វ​បំបែក​ជា​បួន​ក៏​បត់​ទៅ​ទឹ​ស​ខាងជើង រួច​កៀរ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ឌ្រី​ម​សង់ សេរី​ឆ្នាំ​២០១០ ព​ណ៏​ខ្មៅ ពាក់​ស្លាក់​លេខ​ប៉ៃលិន 1A-5855 ដែល​បើកបរ​ស្រប​ទឹ​ស​គ្នា ជិៈ​គ្នា​២​នាក់ បណ្តាល​ឲ្យ​ដួល ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ ចំងាយ​៥​ម៉ែត្រ ចំណែក​ម៉ូតូ​បាន​កៀប​ជាប់​រថយន្ត អួ​ស​ចំងាយ​២០០​ម៉ែត្រ ។

ប្រភព​បន្តថា​៖ នៅពេលនោះ​រថយន្ត​បង្ក​មិន​បន្ថយល្បឿន​ឡើយ ដោយ​បើក​រត់គេច​ពី​កន្លែងកើតហេតុ យកទៅ​ទុក​នៅផ្ទះ ដែល​ស្ថិត​ក្នុងភូមិ​ទូល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ,​ក្រោយពេល​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏ ចុះ​ដល់​កន្លែងកើតហេតុ រួច​តាមរក​រថយន្ត​បង្ក​ដល់ផ្ទះ ក៏​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ។​ ​លោក​អនុសេនីយទោ ញ៉ិល ឃីម នាយផ្នែក​ចរាចរ​ណ៏ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៏​មាន​កម្ពុ​ជាថ្មី​ថា​៖ អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ អឹម វែង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នកលក់ដូរ មាន​ទីលំនៅ​ភូមិ​ទូល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បើកបរ​រថយន្ត​ម៉ាក​កាមរី សេរី​ឆ្នាំ​៩៧ ព​ណ៏​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2U-5903 រថយន្ត​ខួច​ខាត​ស្រាល ។ download (2)

ចំណែក​ភាគី​ជនរងគ្រោះ​មាន​គ្នា​២​នាក់​ឈ្មោះ នូ ផា​និ​ន ភេទ​ប្រុស អាយុ​១៨ ជា​អ្នកបើកបរ​ម៉ូតូ និង​ជា​សិស្ស ជិៈ​ម៉ូតូ​មាក​ឌ្រី​ម​សង់ សេរី​២០១០ ព​ណ៏​ខ្មៅ ពាក់​ស្លាក់​លេខ ប៉ៃលិន 1A-5855 បើកបរ​ពី​កើ​តទៅ​លិច រួច​បត់​ទៅ​ទឹ​ស​ខាងជើង ,​ចំណែក​អ្នករួមដំណើរ​និង​ជា​ជនរងគ្រោះ​ទី​២​ឈ្មោះ ឈុន ឡាង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ត្រួវ​ជា​ម្តាយ​អ្នកបើកបរ​ម៉ូតូ រងរបួស​ស្រាល (​ពី​ចង្កេះ​ចុះក្រោម ) ទាំងពីរ​នាក់​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បួ​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

លោក​បន្តថា​៖​ក្រោយពី​បង្កហេតុ​រថយន្ត​បាន​បើក​រត់គេច រហូត​ដល់ផ្ទះ​តែម្តង ពេលនេះ​កម្លាំង​ជំនាញ​ចរាចរ​ណ៏ បាន​តាម​រហូត​ដល់ផ្ទះ រួច​ក៏​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត ព្រមទាំង​រថយន្ត យកមក​ដាក់​នៅ អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​។ លោក​មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏ មកពី​កក្តា​មនុស្ស​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត (​មិន​គោរព​សិទ្ធ​អាទិភាព​គ្នា ) ហើយ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរ​ណ៏ បាន​យក​រថយន្ត និង​ម៉ូតូ​ទាំងពីរ​គ្រឿង មក​រក្សាទុក​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ជា​បណ្តុះ​អាសន្ន រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ចរាចរ​ណ៏​ផ្លួ​វ​គោក ៕ ​