ភ្នំពេញ៖ នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២០ វេលាម៉ោ០២ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ហ៊ីង ង៉ា ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង , ២-ឈ្មោះ ពេញ អប់ប៉ូ ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ដកហូតក្រាម០១កូនថង់តូច) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































