ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដកហូតថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង៣៖០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៦ មករា ឆ្នាំ២០២០ នៅចំណុចតាម
ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ពឹង គឹមហ័ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្រោយឃាត់ខ្លួន កម្លាំងបានដកហូតក្រាមសថា ១ថង់ធំ និងម៉ូតូ១គ្រឿង ម៉ាកកាវាសាគី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CA-4454 ,ទុរសព្ទ័ដៃ NOKIA ចុចពិល១គ្រឿង, និងទូរសព្ទ័ដៃម៉ាក iPhone ១គ្រឿង ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































