ឃាត់យានយន្ត៣គ្រឿងបើកបញ្ច្រាស់នៅរង្វង់មូលវិមានឯករាជ្យ!

0

ភ្នំពេញ៖អ្នកជិះបញ្ច្រាសនៅរង្វង់មូវិមានឯករាជ្យនៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ

ទោះបីជាសមត្ថកិច្ចនិងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តីជាក់ស្តែងនៅយប់មិញថ្ងៃទី១៥ខែមករាឆ្នាំ២០២០សមត្ថកិច្ចអនុវត្តន៍ច្បាប់និងអាជ្ញាធរបានឃាត់បានរ៉ឺម៉កនិងម៉ូតូចំនួន៣គ្រឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថានៅថ្ងៃទី១៥ខែមករាឆ្នាំ២០២០ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង២២យប់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តយុទ្ធនាការឃាត់យានយន្តបញ្ច្រាសទិសដៅចរាចរណ៍នៅរង្វង់មូលជុំវិញវិមានឯករាជ្យនិងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញឃាត់បានរ៉ឺម៉កនិងម៉ូតូ៣គ្រឿង។

បច្ចុប្បន្នយានយន្តខាងលើនេះបានបញ្ជូនទការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕