រន្ធត់ណាសជនជាតិកូរ៉េ០២នាក់ជិះម៉ូតូធំធ្លាក់ចូលស្រះចិញ្ជឹមត្រីជំរៅជាង២០ ម៉ែត្រស្លាប់ម្នាក់

0

ខេត្តសៀមរាប ៖ ជនជាតិកូរ៉េ០២ នាក់ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុក រ៉េចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់ចូលរណ្តៅដីទំហំ១០០ ម៉ែត្រ×២០០ ម៉ែត្រ ដែលគេជីកយកអាចម៍ដីលក់រួចហើយ គេដាក់ចិញ្ចឹមត្រីជំរៅជាង ២០ម៉ែត្របណ្តាលអោយជនជាតិកូរ៉េបាត់ខ្លួនក្រោយមកដឹងថាស្លាប់ម្នាក់ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០នៅចំណុចផ្លូវលំដីស ស្ថិតនៅ ភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។

តាមការដឹងពីសមត្ថកិច្ចថាជនរងគ្រោះទី១-ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046
ទី២-ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប បាននាំគ្នាជួលម៉ូតូកង់បួនខាងលើពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដើម្បីបើកដើរលេងកំសាន្តនៅក្នុងក្រុងសៀមរាប ។ ពេលដែលភ្ញៀវទាំងពីរនាក់ជិះមកដល់ចំណុចខាងលើ ក៏បានធ្នាក់ជង្ហុក រ៉េចង្កូតទៅបុកនិងបង្គោលថ្មធ្នាក់ចូលរណ្តៅដី(មានទឹកពេញ)ដែលមានជម្រៅ ២៥ ម៉េត្រ ដែលត្រូវគេដឹងថាជីកយកអាចម៍ដីលក់ដោយ អេស្កាវ៉ាទ័រ មានទំហំ100×200ម៉ែត្រ ។

ហេតុការណ៍បានបណ្តាលអោយជនរងគ្រោះលិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ ពេលនោះជន រងគ្រោះឈ្មោះ Lee Gyuhong បានស្រវ៉ាឡើងមកលើច្រាំវិញបាន ចំណែកជនរងគ្រោះ ឈ្មោះ Jang Seongsu បានលិចទៅបាត់ជាមួយនឹងម៉ូតូ រហូតមកទល់ពេលនេះ ព្រឹកថ្ងៃទី១៦ មករា ២០២០ ទើបអន្តរាគមន៍(ដោយបង់សំណាញ់)ទើបរកសពជន
រងគ្រោះខាងលើឃើញ ៕

ដោយ៖ អ៊ុន ណារាជ្យ