យុវជនកាកសំណល់សង្គមប្រើហឹង្សាជិះម៉ូតូដេញវាយគ្នាផ្អើលក្រុងស្ទឹងសែន

0

កំពង់ធំៈ បញ្ហាអសន្តិសុខសង្គម ដែលបង្ករឡើងដោយ យុវជនឈាមរាវមួយក្រុមបាន បើកឆាកប្រយុទ្ធបង្ករ ភាពភ្ញាក់ផ្អើលដល់ប្រជាពលលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋទ្រាំអត់ដាក់បណ្តាសារ និងជេរប្រមាថដល់ពូជអំបូរ រួមទាំងថ្នាក់ដឹកនាំនៅក្នុងសង្គមទៀតផង ។

ក្រុមក្មេងស្ទាវ១ក្រុមបាន ជិះម៉ូតូប្រដេញវ៉ៃគ្នា ពេញលើកំណាត់ផ្លូវអាស៊ាន ដែលជាផ្លូវវាងក្រុងស្ទឹងសែន ខេត្តកំពង់ធំ  បានបង្ករឡើងនៅថ្ងៃទី១៦ ខែមករាឆ្នាំ ២០២០ កាលពីវេលាម៉ោង១៦.៣០នាទីតាម បណ្តោយផ្លូវ វៀងក្រុងចំណុចច្រមុះជ្រូកតោ៨ ភូមិអាចារ្យ លាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន បានធ្វើឲ្យមាន អ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ។

វរសេនីយ៍ឯក ចាក ច័ន្ទរ៉េត បានបញ្ជាក់ថា មុនពេលកើតហេតុ មានជនសង្ស័យ១ក្រុម បានជិះម៉ូតូដេញវាយម៉ូតូក្រុមជនរងគ្រោះ នៅផ្លូវវៀងក្រុងចំណុចច្រមុះជ្រូកតោ៨ បណ្តាលឲ្យម៉ូតូជនរងគ្រោះ១គ្រឿងម៉ាកហុងដា C125សេរីឆ្នាំ2019ពណ៌ខ្មៅ ជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកគល់ឈើ បណ្តាលឲ្យខូចម៉ូតូ០១ គ្រឿង របួសមនុស្ស 3 នាក់ ដែលត្រូវបានគេស្គាល់ ឈ្មោះ ឈ្មោះ ឈាង ឌីណា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សរស់នៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទ សំបូរខេត្តកំពង់ធំ របួសធ្ងន់ ទី២ឈ្មោះ ស៊ត វិសាល ភេទ ប្រុស អាយុ ១៧ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ របួសធ្ងន់ ជនរងគ្រោះទាំងពីរនាក់ត្រូវ បានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

វរសេនីយ៍ឯក ចាក ច័ន្ទរ៉េត បានបន្តទៀតថា ចំនែកទី៣ ឈ្មោះឈឿន ចំរើន ភេទ ប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិអន្លង់ខ្ទុំ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ របួសស្រាល ករណីនេះយើងកំពុងធ្វើការស្រាវជ្រាវ រកក្រុមបក្សពួកជនដៃដល់ខណៈដែលកំពុងរត់គេចខ្លួន និងចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់

ទី១ឈ្មោះ ជួន សុវណ្ណ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ទី២-ឈ្មោះ ឌួង សុខហេងភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ នៅភូមិសានគរខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់ជនដៃដល់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ ប៊ុន រដ្ឋា