គ្រាប់មិនទាន់ផ្ទុះចំនួន ៤ប្រភេទត្រូវបានប្រគល់ជូនឯកភាពកម្ចាត់មីនខេត្តសៀមរាប

0

សៀមរាប៖ គ្រាប់ចំនួន ៤ប្រភេទត្រូវបានកម្លាំងនគរបាលការិយាល័យគ្រប់គ្រង់អាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបធ្វើការប្រគល់ជូនកម្លាំងកងឯកភាពកម្ចាត់មីនទី០៤ CMAC ខេត្តសៀមរាប កាលរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ។

ក្នុងនោះគ្រាប់ដែលមិនទាន់ផ្ទុះដែលបានប្រគល់រួមមាន៖ ប្រភេទ M 79 ចំនួន ០៥គ្រាប់ ; គ្រាប់សាស B40 ចំនួន ០៥គ្រាប់ , គ្រាប់បែកដៃចំនួន ០៦គ្រាប់ , គ្រាប់ ៨២មីលីម៉ែត្រ ចំនួន ០១គ្រាប់ និងគ្រាប់កាំភ្លើងដៃចំនួន ០១គីឡូក្រាម ដើម្បីយកទៅកម្ចេចចោលដោយសុវត្ថិភាព ៕

ដោយ៖ ណារាជ្យ