កំពពង់ស្ពឺ ៖ ប្រអប់ដាក់ប្រាក់សប្បុរសជន សម្រាប់មូលនិធិមន្ទីរពេទ្យ អនុសាខាកាកបាទក្រហម និងបច្ច័យផ្សេងៗទៀត នៅត្រង់ជ្រោះលោកយាយម៉ៅ ពេជ្រដែលក្នុងមួយថ្ងៃទទួលចំណូលយ៉ាងច្រើន ទាំងសម្ភារៈដូចជាផ្លែឈើ មាន់ ទា ក្បាលជ្រូក ជាពិសេសលុយក្នុងប្រអប់មូលនិធិសង្ស័យចូលហោប៉ៅ របស់បុគ្គលច្រើនជាងចូលរួមចំណែកក្នុងសង្គម ។
លោកស្រួច ដែលបានចុះអុជធូប បែរបន់នៅអាស្រមយាយម៉ៅពេជ្រនិល បានឲ្យដឹងថា គាត់ចុះបន់ស្រន់នេះ ធ្វើតាមជំនឿដែលមានតៗគ្នាមក ហើយសុំឱ្យការធ្វើដំណើរ ប្រកបដោយសេចក្តីសុខសុវត្ថិភាព គ្មានបញ្ហាអ្វីកើតឡើងទេ និងបួងសួង រកស៊ីមានបានផងដែរ ។អ្នកមីងម្នាក់ទៀត ដែលបានយកចេក និងគ្រឿងសក្ការបូជា ថ្វាយយាយម៉ៅ បានអះអាងប្រាប់ដែរថា អ្នកមីង រស់នៅទីក្រុងភ្នំពេញ ត្រូវធ្វើដំណើរទៅកំសាន្តកំពង់សោម ដោយសារជំនឿអ្នកមីង បានបន់ស្រន់ឱ្យសេចក្តីសុខ ពេលធ្វើដំណើរ និងសូមឱ្យជំងឺប្រចាំកាយជាសះស្បើយ បន្ទាប់ពីបន់ទៅឃើញថាធូរស្រាលគួរឲ្យជឿ នឹងបារមីយាយម៉ៅពិតជាស័ក្ដិសិទ្ធិមែន ។
សូមរំលឹងថា អាស្រមលោកយាយម៉ៅ ពេជ្រនិលនេះ កាលពីមុនមានតែ១ទេ ប៉ុន្តែឥឡូវបានកើនឡើងដល់ទៅ៨អាស្រមធំ និងមានរានទេវតាតូចៗជាច្រើនទៀត ដែលបងប្អូនប្រជាពលរដ្ឋ មកបន់ស្រន់ច្រើនហើយទទួលបានលទ្ធកាក់កបដូចបំណង បើតាមភាពជាក់ស្តែង ក្នុង១ថ្ងៃៗមានអ្នកចូលបន់ស្រន់ និងថ្វាយដង្វាយផ្សេងៗមានចំនួនរាប់រយនាក់ឯណោះ ហើយបើថ្ងៃបុណ្យទានវិញ គឺកើនដល់រាប់ពាន់នាក់ ។ នៅតាមតាស្របនិមួយៗរបស់លោកយាយម៉ៅពេជ្រនិល ឃើញមានប្រអប់សម្រាប់ឱ្យប្រជាពលរដ្ឋ សប្បុរសជនបរិចាកប្រាក់ទៅ តាមលទ្ធភាពសម្រាប់ជួយកុមារកំព្រា ចាស់ជរា មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា អនុសាខាកាកបាទក្រហម និងចប្ច័យផ្សេងៗជាច្រើន ប៉ុន្តែត្រូវបានមហាជនសង្ស័យថា លុយដែលប្រមូលបានពីក្នុងងហិប ទាំងនោះចូលទៅក្នុងហៅប៉ៅអ្នកគ្រប់គ្រងតំបន់យាយម៉ៅនោះច្រើនជាង ចូលផលប្រយោជន៍សង្គម រួមទាំងផ្លែឈើចេកផងដែរ ។
ប្រភពពីអាជ្ញាធរបាននិយាយថា តំបន់យាយម៉ៅជ្រោះពេជ្រ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទីតាំងនោះគ្រប់គ្រងដោយយោធាតាំងសម័យសង្គ្រាម រហូតដល់សព្វនេះ ហើយបច្ចុប្បន្នកន្លែងសក្ការៈបូរជា នៃប្រជាពលរដ្ឋមកពីគ្រប់ទិសទី ។ ប្រភពបន្តទៀតថា បច្ចុប្បន្នជ្រោះពេជ្រនិលកំពុងគ្រប់គ្រងដោយកំលាំងយោធាកងពលតូច៣១ មានលោកផ្កាយមួយម្នាក់ប្រចាំការ២៤ម៉ោងតែម្តង ហើយរាល់ថវិកា និងគ្រឿងសក្ការៈបូរជា មាន់ទា ក្បាលជ្រូក និងផ្លែឈើក៍ចាត់ចែងដែរ ប៉ុន្តែពុំមានអ្នកណាដឹងច្បាស់ចំណូលបានប៉ុន្មានក្នុងមួយថ្ងៃៗនោះទេ ។
ប្រភពបញ្ជាក់ថា តាមការសន្និដ្ឋានលុយប្រមូលក្នុងមួយថ្ងៃ ក្នុងហិបជាច្រើនទៅកន្លែងលោកយាយម៉ៅពេជ្រនិលនោះមិនចេះតិចទេ តែសង្ស័យចូលទៅហោប៉ៅរបស់បុគ្គលច្រើនជាងចូលទៅក្នុងប្រយោជន៍សង្កម ដូចជាអនុសាខាកាកបាទក្រហម និងមូលនិធិផ្សេងៗទៀត ៕