សៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា មានករណីអគ្គិភ័យភ្លើងឆេះផ្ទះ ១ខ្នងទំហំ៧ម៉ែត្រ×៨ម៉ែត្រ ផ្ទះឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីកម្ពស់៦ម៉ែត្រ នៅចំណុច ភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។
ផ្ទះដែលឆេះជារបស់ម្ចាស់ផ្ទះឈ្មោះ លឿម ឡោម ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធ ឈ្មោះ ឃាន ភាន អាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានបណ្តាលអោយរងការខូចខាតនូវសម្ភារៈមួយចំនួនរួមមាន៖ ផ្ទះទំហំ៧ម៉ែត្រ×៨ម៉ែត្រ ផ្ទះឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីកម្ពស់៦ម៉ែត្រឆេះអស់ទាំងស្រុង, ទូរទស្សន៍ ចំនួន១គ្រឿង
,កង់ចំនួន ២គ្រឿង ,ស្រូវ ចំនួន៨ការ៉ុង, ទូរស័ព្ទ Iphone6 ចំនួន១គ្រឿង ,មាស និងប្រាក់មួយចំនួនផងដែរ ។
ក្នុងហេតុការអគ្គិភ័យនេះ កម្លាំងនគរបាលអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក បានចេញជួយពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន និងមានការសហការពីកំម្លាំងប៉ុស្ដិ៍ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើននាក់ជួយអន្តរាគន៍ពន្លត់ ។
សមត្ថកិច្ចបញ្ជាក់ថា ដោយពីអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ទៅកន្លែងកើតហេតុមានចម្ងាយ ១១គីឡូម៉ែត្រ ទើបកម្លាំងសង្រ្គោះទៅអន្តរាគមន៍ជួយសង្រ្គោះពុំបានលឿន តែករណីអគ្គិភ័យនេះមិនបានធ្វើអោយប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ហើយក្នុងនោះមូលហេតុបណ្តាលឲ្យមានអគ្គិភ័យនេះ ដោយសារមកពីឆ្លងចរន្តអគ្គិសនី ៕

ដោយ៖ ណារាជ្យ




































