បញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំបង្កើនចំណង់សាមគ្គីភាពនិងជូនពរក្នុងឳកាសបុណ្យចូលឆ្នាំចិនវៀតណាម

0

កំពង់ធំៈ ឯកឧត្តមឧត្តមសេនីយ៍ទោសោម ស៊ុ ន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ដឹក​​នាំប្រតិភូចំនួន៥៥រូប អញ្ជើញចុះសួរសុខទុក្ខ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បញ្ជាការដ្ឋាន​យោ​ធាខេត្តដុងណាយ និងបញ្ជាការដ្ឋានយោធាខេត្តប៊ីងភឿក ដែលជាអង្គភាពសហប្រតិបត្តិការរវាងជាមួយគ្នា ដើម្បីបង្កើនចំណង់សាមគ្គីភាព និងជូនពរក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧត្តមសេនីយ៍ឯកមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី ៤ ។

ឯកឧត្តមឧត្តមសេនីយ៍ទោសោម ស៊ុន បានដឹកនាំប្រតិភូចូលជួប សំដែងការគួរសមនិងជូនពរចំពោះថ្នាក់ដឹកនាំគណបក្សទីក្រុងហូជីមិញនិងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ក្នុងនោះមានផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងចំនួន៨  និងវរសេនាតូចទាំង២ បានចូលជួបនិងជូនពរ ចំពោះថ្នាក់ដឹកនាំបក្សរដ្ឋអំណាចនិងគណៈបញ្ជាការយោធាខណ្ឌនៃទីក្រុងហូជីមិញចំនួន ១០ ដែលជាអង្គភាព ដៃគូសហប្រតិបត្តិការផងដែរ ចាប់ពីថ្ងៃទី១៥ដល់១៨ ខែមករា ឆ្នាំ២០២០ ។

 

ដោយឡែកនៅថ្ងៃទី ១៦ខែមករាឆ្នាំ ២០២០ឯកឧត្តមឧត្តមសេនីយ៍ទោសោម ស៊ុ ន បានដឹកនាំប្រតិភូចំនួន ២៥ រូបបន្តទៅជូនពរចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្តដុងណាយ នៅថ្ងៃទី ១៧ខែមករាឯកឧត្តមបានបន្តដឹកនាំប្រតិភូទៅជូនពរចំពោះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្តប៊ីងភឿក  និងទទួលបាននូវកិច្ចស្វាគមន៍និងការរាក់ យ៉ាងកក់ក្ដៅជាទីបំផុតពីសំណាក់ភាគីសហប្រតិបត្តិការវៀតណាម ទាំងការស្នាក់នៅហូបចុកនិងជូនដំណើរប្រកបដោយកិត្តិយសនិង សុវត្ថិភាព  ។

 

ក្នុងកិច្ចជំនួប ភាគីវៀតណាមបានថ្លែងកោតសរសើរនិងអរគុណចំពោះភាគីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំ ប្រតិភូអញ្ជើញមកជូនពរ ដល់ថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ភាគីទាំងអស់សុទ្ធតែបានប្ដេជ្ញាចិត្តរឹតចំណងនៃកិច្ចសហប្រតិបត្តិការដែលមានពីមុនមកនិងកំពុងបន្តឲ្យមានភាពស្ថិតស្ថេរគង់វង្សនិងល្អប្រសើរថែមទៀត លុះដល់ថ្ងៃទី ១៨ខែមករា ឆ្នាំ ២០២០ ប្រតិភូចំនួន៥៥រូប របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានបញ្ចប់បេសកកម្មនៅលើទឹកដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានធ្វើ មាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបបដោយជោគជ័យនិងសុវត្តិភាព។

ដោយ ប៊ុន រដ្ឋា