ខេត្ដសៀមរាប៖កម្មករស៊ីឈ្នួលកាប់ដីដាក់ផ្ទះម្នាក់ នៅខេត្ដសៀមរាប ប្រទៈឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ ខណៈដែលកំពុងកាយដីរាយឱ្យស្មើនៅខាងមុខផ្ទះ និងបានរាយការណ៍ដល់សមត្ថកិច្ចប៉ុស្ដិ៍។ ហេតុការណ៍នេះកើតឡើងកាលពីកាលពីថ្ងៃទី១៤ខែកក្កដានេះ ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គុំក្រុងសៀមរាប បង្ក ឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅក្បែនោះផងដែរ។
កម្មករឈ្មោះ ឆ្នួន វណ្ណ ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិ កន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងនៅកន្លែងកើតហេតុថា ខ្លួនបានមកស៊ីឈ្នួលកាយដីឱ្យគេមួយកន្លែងស្ថិតនៅទីតាំងខាងលើ បានប្រទះឃើញគ្រាប់បែកមួយគ្រាប់ដែលមិនទាន់ផ្ទុះ ខណៈ កំពុងកាយដីនៅខាងមុខផ្ទះ តាំងពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៤ ហើយបានម្ចាស់ផ្ទះឲ្យផ្ដល់ដំណឹងដល់នគរបាលប៉ុស្តិសង្កាត់ស្វាយដង្គំ ដើម្បីអន្ដរាគមន៍លើករណីនេះ។
លោកបន្តទៀតថាដល់ថ្ងៃទី១៦ទើបឃើញមេប៉ុស្តិ៍ស្វាយដង្គំមកជាមួយមន្ត្រីស៊ីម៉ាក់យកទៅកម្ទេចចោល។ ទាក់ទងករណីនេះ សមត្ថកិច្ច ប៉ុស្តិ៍ស្វាយដង្គំ បានឲ្យដឹងថា ក្រោយពីទទូលបានព័ត៌មានពីប្រជាពលរដ្ឋនៅភូមិស្ទឹងថ្មីកាលពីថ្ងៃទី១៤ កម្លាំងបានចាត់វិធានការយកចេញពីផ្ទះពលរដ្ឋហើយ ។នគរបាលបន្ថែមថា គ្រាប់បែកមិនទាន់ផ្ទុះជាប្រភេទគ្រាប់បែក ផ្លែទឹកដោះដែលផលិតនៅសហរដ្ឋអាមេរិចកាំង ហើយវាក៍អាចបង្កគ្រោះថ្នាក់ដែរ ៕ កុសល