យុវជនម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

0

សៀមរាប៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានបញ្ជូនខ្លួនយុវជនម្នាក់ទៅការតុលាការខត្ត ជាប់ពាក់ព័ន្ធករណី ជួញដូរ ចាត់ចែង និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ ជនសង្ស័យមានឈ្មោះ ឡាង គឹមឡុង ភេទប្រុស ឆ្នាំកំណើត២០០៥ មានទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនខាងលើត្រូវបានកំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយ កំលាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានចុះបង្ក្រាបកាលពីវេលាម៉ោង២៣ នឹង០០នាទី នៅចំនុចលើដងផ្លូវមួយកន្លែង ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ ខេត្តសៀមរាប ។

ក្នុងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងបានមយយចំនួនរួមមាន៖ ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ១,៣ក្រាមទាំងសំបក ,ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ហើយបានកសាងសំណុំរឿង និងបានបញ្ចូនខ្លួនយុវជនខាងទៅសាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

ដោយ៖ ពូណារាជ្យ