ជនសង្ស័យចំនួន៧នាក់ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា

0

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់តុលាការ ។ ករណីទី១ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ,ករណីទី២៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ,ទី៣ ៖ករ្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

ករណីទី៤៖ ករណីលួច ។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០២០នេះ ។     បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង ។ ជនសង្ស័យទាំង៧នាក់ខាងលើនេះបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ ម្តង ។

លោក វរៈ សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕

ដោយ៖ ប៉ែន ឡា