សម្ដេច បានមានប្រសាសន៍ថា ! មន្រ្ដីត្រូវនៅអោយឆ្ងាយពីបទល្មើស

0

កំពង់ធំ = ឈ្មួញដុះស្លែរ ពាន ផានិត ហៅម៉ៅ នាយរងប៉ុស្ដិនគរបាល ឃុំសុចិត្រ ស្រុកសណ្ដាន់ ជាប់ពាក់ព័ន្ធនិងការរកស៊ីបទល្មើសព្រៃឈើ បច្ចុប្បន្នកំពុងតែ ប្រមូលទិញឈើនិងដឹកជញ្ចូនយ៉ាងសកម្ម បន្ទាប់ពីផ្អាកអស់រយះពេលដ៏យូរ ។
លោក សៅ វណ្ណី នាយផ្នែករដ្នបាលព្រៃឈើសណ្ដាន មិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ២០២០ជុំវិញការដឹកបទល្មើសព្រៃឈើនេះ ដោយសារយើងទំនាក់ទំនង់តាមទូស័ព្ទច្រើនដងតែមិនលើកទូស័ព្ទ។
អ្នកឃ្លាំងមើលបទល្មើសនៅក្នុងមូលដ្ឋានបានអោយដឹងថា លោក ពាន ផានិត ហៅម៉ៅ ជាឈ្មួញឈើដុះស្លែរ ប្រចាំទឹកដីស្រុកសណ្ដាន ហើយការដែលអាចរកស៊ីបទល្មើសនេះបានក៏ដោយសារតែមានការជ្រុំជ្រែងពីមន្រ្ដីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ដែលនៅចាំហែរហមតាមដងផ្លូវ ក្នុងសេចក្ដីរាយការណ៍កាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា លោក ពាន ផានិត ហៅម៉ៅ ជានគរបាល ឋានះជាមេរងប៉ុស្ត៏ បានអោយកូនចៅ និងអ្នករកស៊ី ដឹកឈើតាមកាឡេថងរាប់សិបម៉ែត្រគីប មកទម្លាក់នៅឃុំ សុចិត្រ ហើយមានរថយន្ដ មកសាងដឹកបន្ដទៅលក់ចែកចាយនៅតាមបណ្ដាលដេប៉ូ ក្នុងខេត្តកំពងធំនិងខេត្តផ្សេងទៀត។
លោក ពាន ផានិត អង្គភាពយើងមិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះដោយសារ គាត់បិតទូស័ព្ទរហូត៕ព័ត៏មានបឋម