កំពង់ឆ្នាំង៖ ផ្លូវលំក្រាលគ្រួសក្រហមជាច្រើនខ្សែនៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានទឹកភ្លៀងហូរច្រោះបាក់ខូចខាតជាច្រើនកន្លែង ក្នុងរយៈពេលជិត១ខែមកនេះ តាមរយះអ្នកយកព័ត៌មានយើងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសំណូមពរដល់មន្ទីរសាធារណការខេត្តនិងកងវិស្វកម្មរបស់អគ្គបញ្ជាការដែលបានជួយកសាងផ្លូវនេះមេត្តាជួយជួសជុលជាបន្ទាន់ផង ព្រោះប្រជាពលរដ្ឋព្រួយបារម្ភក្នុងការធ្វើដំណើរពេលយប់ ខ្លាចអ្នកធ្វើដំ ណើរមានគ្រោះថ្នាក់ដោយសារជង្ហុគធំៗលើផ្លូវទាំងនេះ។
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ អ្នកយកព័ត៌មានយើងបានបានចុះទៅថតផ្តិត យករូបភាពនៅចំណុចខាងលើនេះ បានពិនិត្យឃើញមានជង្ហុគ៥ទៅ៦កន្លែង ដោយឡែក ជង្ហុគលើផ្លូវលំមួយត្រូវទឹកហូរដាច់អស់បាក់កណ្តាលទៅហើយ។ចំណែកផ្លូវបែកជាបួនមួយចំនួនទៀតមិនត្រូវបានគេដាក់លូបង្កប់ក្រោមផ្លូវទេ ធ្វើអោយទឹកភ្លៀងហូរច្រោះបាក់ខូចខាតអស់មយយចំនួនផងដែរ។រីឯស្ពានថ្មចាស់២កន្លែងក៍មិនត្រូវបានគេជួសជុលធ្វើថ្មីនៅឡើយដែរ គឺស្ពាននោះមានតែមួយចំហៀងផ្លូវលំតែប៉ុណ្ណោះ ដែលធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលធ្វើចរាចរណ៍ពេលយប់។
លោក នូ ខៀន មេឃុំស្រែថ្មី ស្រុករលាប្អៀរ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះថា៖ផ្លូវលំក្រាលគ្រួសក្រហមនៅក្នុងភូមិព្រៃមាន់នេះ ជាគំរោងជួយកសាងដោយកងវិស្វកម្មអគ្គបញ្ជាការ នៅក្នុងកិច្ចសន្យានៃគំរោងនេះ ក្រោយពីកសាងផ្លូវនេះរួច កងវិស្វកម្មបានធានាថែរទាំ និងជួសជុលបន្តរយៈពេល៦ខែទៀត។ការខូចខាតខាងលើនេះ លោកមេឃុំនិងមន្ត្រីសាថារណៈការខេត្តបានចុះ ត្រួត ពិនិត្យនិងធ្វើរបាយការណ៍បូកសរុបអំពីការខូខខាតផ្លូវលំខាងលើជូនលោកអភិបាល ខេត្ត និងអង្គភាពកងវិស្វកម្មអគ្គបញ្ជាការរួចហើយ ដែលនៅក្នុងរបាយការណ៍នោះគឺត្រូវ ធ្វើការដាក់លូ ចំនួន២៣កន្លែង និងជួសជុលស្ពានថ្មចាស់២កន្លែង ប៉ុន្តែមិនដឹងថា កងវិស្វ កម្មត្រូវមកជួសជុលនៅពេលណានោះទេ។
ប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មីដែលប្រើប្រាស់នេះ សុំសំណូមពរលោកអភិបាលខេត្ត មន្ទីរសាធារណៈការខេត្ត និងអង្គភាពកងវិស្វកម្មអគ្គបញ្ជាការ មេត្តាជួយជួសជុលស្ពាន និងជង្ហុគទាំងអស់ក្នុងចំណុចខូចខាតខាងលើ និងជួយដាក់លូទាំង២៣កន្លែងនេះផង ប្រសិនការជួសជុលមានការយឺតយ៉ាវ នៅក្នុងរដូវភ្លៀងនេះទឹកភ្លៀងនឹងហូរច្រោះ ផ្លូវទាំង នេះអោយកាន់តែខូខាតធំឡើងៗ និងអាចកើតមានគ្រោះថ្នាក់ជាយថាហេតុដល់អ្នកប្រើប្រាស់ផ្លូវជាមិនខានឡើយ៕