កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាព និងករិយាល័យ ចំណុះឲ្យ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺដាច់ខាតត្រូវតែបំរើប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន ឲ្យបានល្អជាទីបំផុត ដោយឥតលក្ខខណ្ទ ដោយបទបញ្ជានេះ ត្រូវបានដាក់ចេញក្នុងពេលដែល កងកម្លាំងទាំងអស់បានគោរពទង់ជាតិ នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយយល់ឃើញនូវគុណតំម្លៃ និងការលះបង់ពលីកម្ម ដើម្បីប្រទេសជាតិ រហូតនាំមកនូវសន្តិភាពជូនប្រជាជាតិខ្មែរទូទាំងប្រទេស បើគ្មានអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលត្រូវជាម្តាយ ជាឳពុករបស់កងកម្លាំង ក៏មិនមានសន្តិភាពក្នុងថ្ងៃនេះដែរ ជាក់ស្តែងជានិច្ច ជាកាល តែងតែដាស់តឿនដល់កងកម្លាំងយោធិន ឲ្យខិតខំបន្តបំម្រើអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងថា កោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន និងពលទាហាន ទាំងអស់ចំណុះឲ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច បំរើការ នៅក្នុងអង្គភាព គោរពវិន័យនិងការចាត់តាំង និងសហការជាមួយ អង្គភាពនិងស្ថាប័នផ្សេងៗ រួមទាំងបាន បំរើអតីតយុទ្ធជន និងប្រជាជន នៅក្នុងខេត្តកំពង់ធំ ដែលបានធ្វើឲ្យប្រជាជនគោរពស្រឡាញ់រាប់អាន ដែលបានអនុវត្តការងារបានល្អ និងចូលរួមគោរពគោលនយោបាយភូមិឃុំមានសុវត្តិភាព ។
ក្នុងនាមជាកងកម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងគ្រប់បទវិន័យទូទីរបស់កងយោធពលខេមរភូមិន្ទ និងបានផ្តាំផ្ញើរដល់ កងកម្លាំងទាំងអស់ មិនត្រូវបៀតបៀននិងគ្រឿងញៀនជាដាច់ខាត និងត្រូវតែធ្វើជាគំរូល្អ របស់ប្រជាពលរដ្ឋ ធ្វើដំណើរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបញ្ជ្រៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ដោយ ប៊ុន រដ្ឋា





































