ខេត្តកំពង់ធំ៖ នៅស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានប្រារព្វពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០ ក្រោមអធិបតីភាពលោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមទាំងព្រះរាជអាជ្ញារង ចៅក្រម និងមន្រ្តីតុលាការចូលរួមជាច្រើននាក់ ដែលពិធីនេះ បានរៀបចំឡើងនៅសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
មុនឈានដល់កម្មវិធី នៃអង្គសន្តិបាត ប្រធានតុលាការ ព្រះរាជអាជ្ញា និងមន្រ្តីតុលាការ បានអុជធូបបន់ស្រន់សុំសេរី សួរស្តី ក្រោយពីបានគោរពទង់ជាតិរួច ការបន់ស្រន់ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី និងលោកតាក្រហម(ក) ដែលមានមហិរិទ្ធបារមីខ្លាំងពូកែ ឲ្យតាមជួយថែរក្សាបីបាច់ ថ្នាក់ដឹកនាំនិងមន្រ្តីតុលាការទាំងអស់ ឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើនឈ្នះអស់មាសត្រូវ និងសម្រេចបានគ្រប់ភារកិច្ច។
រីឯសារៈសំខាន់នៃអង្គសន្និបាត របស់សាលាដំបូង និង អយ្យការអមសាលាដំបូង សន្និបាតឆ្នាំ២០១៩ ត្រូវបានលោកវ៉ាន់ សេង ប្រធានលេខាធិការដ្ឋាន បានបញ្ជាក់ពីលទ្ធផលនៃការរីកចម្រើនរបស់តុលាការ និង អយ្យការខេត្តកំពង់ធំ កើតឡើងតាំងពីឆ្នាំ១៩៨២ មានផ្ទៃដីទំហំ ៨៥៨មស្ថិតនៅភូមិទី ២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានអាគារថ្មី ២មន្ត្រីរដ្ឋបាលសរុបចំនួន ២៥រូប ស្រី៤ រូប មន្ត្រីមានការប្រែប្រួលតាមរយៈកំណែទម្រង់វិលជុំ ការសុំផ្លាស់ប្តូរ ការចូលនិវត្តន៍បច្ចុប្បន្នមានចំនួនសរុប ៧១ រូបស្រី ២១ រូប។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា លទ្ធការងារសាលាដំបូង និង អយ្យការអមសាលាដំបូង បានអនុវត្តកន្លងមក គឺចំណាត់ការសំណុំរឿង ក្នុងឆ្នាំ២០១៩ កន្លងមកគឺទទួលបានជោគជ័យ និងមានចំណូលបានមកពីប្រាក់ប្រដាប់ក្តី ចំនួន ២៥.៨១៥.៥០០ រៀល ការចំណាយថវិការដ្ឋផ្តល់ចំនួន២ .១៦១.៦០០.០០០ រៀល ប្រាក់រង្វាន់បទល្មើសព្រៃឈើ ចំនួន ២៧.៥៨១.១៨៩ រៀល និងបានលើកទិសដៅ ផែនការណ៍សកម្មភាពត្រូវអនុវត្តបន្តទៅឆ្នាំ២០២០ធានាឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និរន្តភាព ក្នុងនោះមាន១ពន្លឺន រឿងក្តីមិនឲ្យកកស្ទះហួសរយៈពេលកំណត់របស់ច្បាប់ ២ ស្នើសុំមន្ត្រីរដ្ឋបាល និងមន្ត្រីជាប់កិច្ចសន្យាបន្ថែម ៣ស្នើសុំឲ្យមានអាជ្ញាសាលា និងមណ្ឌលសេវាកម្មយុត្តិធម៌ ក្រុង ស្រុក ៤ស្នើសុំអាគារសំរាប់លេខាធិការដ្ឋាន ១ ខ្នង ៥ បន្ទប់ និង ឃ្លាំងវត្ថុតាងមួយខ្នង៥ស្នើសុំបង្កើតការិយាល័យទាំង៤ បំពេញរចនាសម្ព័ន្ធលេខាធិការដ្ឋាន លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានសំណូមពរឲ្យថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញារង ចាត់ការសំណុំរឿងចាស់ៗ និងត្រូវចាត់ចែកឲ្យបានច្បាស់លាស់ ។
លោក លាង សួគ៌ ប្រធានសាលាដំបូង បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃសន្និបាតជួបជុំពិភាគក្សា ពីការរីកចម្រើន និងលើកបញ្ហាដាក់លើតុ និងសុំឲ្យយើងហ៊ាននិយាយការពិត ពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ និងការជម្រះ ក្នុងនោះតុលាការក៏បានបង្កើតច្រកចេញចូលតែមួយ សម្រាប់ឲ្យមានការទំនាក់ទំនងព័ត៌មានដើម្បីឲ្យយល់ ក្នុងនោះក៏បាន
កោតសរសើរ និងវាយតំម្លៃខ្ពស់ ចំពោះព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីបំរើការងារក្នុង សាលាដំបូងខេត្តកំពង់ធំ ដែលបានខិតខំយកចិត្តទុកដាក់ លើការអនុវត្តតាមតួនាទី ភារកិច្ចនូវការបំរើសេវាកម្មជូនដល់ប្រជាពលរដ្ឋ បានល្អប្រសើរ ជាពិសេសគឺមន្រ្តីទាំងអស់ចេះយោគយល់ សាមគ្គីសហការគ្នាបានល្អ ក្នុងការកសាងកេរ្ត៍ឈ្មោះល្អប្រពៃដល់សាលាដំបូងខេត្តកំពង់ធំ ក្នុងនោះលោក លាង សួគ៌ ក៏បានផ្តាំផ្ញើរដល់មន្រ្តីបំរើការទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀត ទាំងការងារ ទាំងការថែរក្សាបញ្ហាអនាម័យ និងការបំរើសេវាកម្មជូនប្រជាពលរដ្ឋ ឲ្យបានល្អជាទីបំផុត ដោយគ្មានលក្ខខណ្ទ ឆាប់រហ័ស និងយុត្តិធម៌ ។
ដោយ ប៊ុន រដ្ឋា




































